Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​សាងសង់​ស្ថានីយ​បូមទឹក និង​ត្រៀម​ដំឡើង​រោងចក្រ​ផលិត​ទឹកស្អាត​បន្ថែម​ថ្មី​មួយទៀត ដើម្បី​បំពេញតម្រូវការ ក្នុងការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​

spot_img

​បាត់ដំបង​៖​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង បាន​ចុះ​សិក្សា​ទៅលើ​ទីតាំង​ដែល​គ្រោង និង​រៀបចំ​ដំឡើង​នូវ​ស្ថានីយ​បូមទឹក​ថ្មី​មួយកន្លែង​ទៀត ដើម្បី​បូមទឹក​ពី​ស្ទឹង​សង្កែ ទៅកាន់​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី ដែល​គ្រោង​នឹង​ដំឡើង​ការសាងសង់​នៅ​ដំណាច់ឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១​។​

​ការលើកឡើង​នេះ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​មួយ​ជាមួយនឹង​លោក អ៊ី ចាន់​សន ទីប្រឹក្សាបច្ចេកទេស​ជាតិ​ផ្នែក​ដោះស្រាយ​ផលប៉ះពាល់ និង​ជា​ក្រុមការងារ​កុងស៊ុល​តង់​របស់ ADB កាលពី​ចុង​សប្ដាហ៍​ទី​៤ ខែកក្កដា ឆ្នាំ​២០២០​។​

​លោក អ៊ី ចាន់​សន ទីប្រឹក្សាបច្ចេកទេស​ជាតិ ផ្នែក​ដោះស្រាយ​ផលប៉ះពាល់ និង​ជា​ក្រុមការងារ​កុងស៊ុល​តង់​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់​ប្រាប់ថា ក្រុមការងារ​និង​មន្ត្រី​កុងស៊ុល​តង់ របស់​ADB ខណៈដែល​បាន​ចុះមក​ពិនិត្យមើល​ទីតាំង និង​ធ្វើការ​សិក្សា​លម្អិត​ពី​ទីតាំង ដែល​គ្រោង​អនុវត្ត​គម្រោង​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយ​បន្ថែមទៀត ដែលមាន​សមត្ថភាព អាច​ផលិត​ទឹកស្អាត​ដល់​ទៅ​៥​ម៉ឺន​ម៉ែត្រត្រីគុណ ក្នុង​មួយថ្ងៃ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​-​ខេត្តបាត់ដំបង​។ គម្រោង​សិក្សា​ពី​ការដំឡើង​នូវ​ស្ថានីយ​បូមទឹក និង​ពិនិត្យ​ទីតាំង​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​នេះ ក្នុងនោះ​ក្រុមការងារ​ADB និង​វត្តមាន​ឯកឧត្តម អ៊ុត ក្លឹង ប្រធាន​អង្គភាព​រដ្ឋាករទឹក​នៃ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ខេត្តបាត់ដំបង និង​ជាទី​ប្រឹក្សា សម្តេច​ក្រឡាហោម ស ខេង រួម​នឹង​មន្ត្រី​ជំនាញ​សំខាន់ៗ របស់​អង្គភាព​រដ្ឋាករទឹក​ខេត្តបាត់ដំបង​ផ្ទាល់ បាន​ចុះ​ត្រួតពិនិត្យ ជាមួយនិង​ក្រុមការងារ​របស់ ADB និង​ចុះទៅ​កាន់​តំបន់​មួយចំនួន ដែល​គ្រោង​និង​ធ្វើការ​ពង្រីក​បំពង់​ទឹកស្អាត​ថ្មី​បន្ថែមទៀត ដែលមាន​ប្រវែង​ប្រមាណ​ជា ១២៥​គីឡូម៉ែត្រ នៅតាម ឃុំ​-​សង្កាត់​នានា ក្នុង​ក្រុង​បាត់ដំបង ក្នុងស្រុក​ថ្មគោល និង​ស្រុក​សង្កែ​ខេត្តបាត់ដំបង គម្រោង​ដែល​កំពុងតែ​សិក្សា​លម្អិត ពី​ទីតាំង​ជាក់ស្តែង ពី​ផលប៉ះពាល់​ផ្សេងៗ មុន​ការអនុវត្ត​គម្រោង​ជាក់ស្តែង​។​

​ឯកឧត្តម អ៊ុត ក្កឹង ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តបាត់ដំបង បានបញ្ជាក់​ឲ្យ​ដឹងថា គម្រោង​ដែល​កំពុង​ចុះ​សិក្សា​នេះ វា​គឺជា​គម្រោង​ហិរញ្ញប្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​AFD ដើម្បី​ពិនិត្យមើល​ពី​ផលប៉ះពាល់​ជាក់ស្តែង នៅមុន​ពេលដែល​អនុវត្ត​គម្រោង​សាងសង់​ជាក់ស្តែង នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ ក្រុមការងារ​សម្របសម្រួល​ការអនុវត្ត​គម្រោង PIU អង្គភាព​រដ្ឋាករទឹក​បាត់ដំបង ជាមួយ​ទីប្រឹក្សា បច្ចេកទេស​ជាតិ ផ្នែក​ដោះស្រាយ​ផលប៉ះពាល់ នៃ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អាជ្ញាធរ​ឃុំ​-​សង្កាត់​។​

​គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ អង្គភាព​រដ្ឋាករទឹក​ខេត្តបាត់ដំបង មាន​ស្ថានីយ​និង​រោងចក្រ​ផលិត​ទឹកស្អាត​ចំនួន​០២​កន្លែង ដែលមាន​សមត្ថភាព​អាច​ផលិត​ទឹកស្អាត ក្នុង​មួយថ្ងៃ​ប្រមាណ​ជាង​៣​ម៉ឺន​ម៉ែត្រត្រីគុណ និង​មាន​បណ្តាញ​ចែកចាយ​ទឹកស្អាត​​សរុប​ប្រវែង ៦២៧.១៧០​ម៉ែត្រ មាន​ចំនួន​អតិថិជន ដែល​បាន​ត​ភ្ជាប់​ទឹកស្អាត​ប្រើប្រាស់​សរុប ២៩. ២៤២​តំណ​។ បរិមាណ​នៃ​ការផលិត​ទឹកស្អាត ជា​មធ្យម​ប្រចាំថ្ងៃ​មាន​២០.៥១៣​ម៉ែត្រត្រីគុណ​ក្នុង​១​ថ្ងៃ​៕ ដោយ​៖​អ៊ុង​សា​រុំ​


spot_img
×