Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​មែន​! បុរស​ម្នាក់​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក លក់​ទាំង​ដី លក់​ទាំង​ប្អូនស្រី​ថ្លៃ​ខ្លួន តែ​ក្នុង​លក្ខ​ណ្ឌ​អ្នកទិញ​ត្រូវតែ​ជា​…

spot_img

​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ បាន​កំពុង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​គាត់​ប្រកាស​ស្វែងរក​អ្នកណាម្នាក់ មក​ទិញ​ដី​របស់គាត់ ហើយ​អាច​រៀបការ​ជាមួយ​ប្អូនស្រី​ថ្លៃ​របស់គាត់​ទៀតផង​។ នេះ​ចាត់ទុក​ជាការ​រ​ផ្សាយពាណិជ្ជកម្ម​លក់​អចលនទ្រព្យ ដោយ​ភ្ជាប់​ជាមួយនឹង​កិច្ចព្រមព្រៀង​អាពាហ៍ពិពាហ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ទើបតែ​ឃើញ​មាន​មួយ​នេះ​គត់ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។​

​នៅក្នុង​ការផ្សាយពាណិជ្ជកម្ម ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​អង្គារ ម្ចាស់​ដី​រូបនេះ​ដែលមាន​ឈ្មោះថា Aris Sofiyanto បាន​សរសេរ​ដូចតទៅ​៖ «​សម្រាប់​លក់​៖ ដី​ទំហំ ៧២ ម៉ែត្រការ៉េ នៅក្នុង​បរិវេណ​លំនៅដ្ឋាន Griya Taman Bahagia នៅ Gondangmanis, Kudus (Central Java) ។ រួមបញ្ចូល​ផ្លូវ​ក្រាល​កៅស៊ូ​ទទឹង ៥ ម៉ែត្រ ជា​ផ្លូវ​ចូល​។ តម្លៃ​គឺ ១០០ លាន IDR (៦,៨៣៤ ដុល្លារ​អាមេរិក​)​។ សម្គាល់​៖ ប្រសិនបើ​អ្នកទិញ​ជា​គូ គឺ​គាត់​អាច​រៀបការ​ជាមួយ​ប្អូនថ្លៃ​ស្រី​របស់ខ្ញុំ​បាន ដែល​នាង​ក៏​កំពុង​ស្វែងរក​ដៃគូ​ជីវិត​ផងដែរ​»​។​

Aris ក៏បាន​ភ្ជាប់​រូបថត​ប្អូនស្រី​ថ្លៃ​របស់ខ្លួន ដែលមាន​ឈ្មោះ Dewi Rosalia Indah ផងដែរ ដែល​ជំរុញ​ឲ្យ​ការ​បង្ហោះ​នេះ​ទទួលបាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង​។​

​និយាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ Aris បាន​បញ្ជាក់ថា គាត់​បានដាក់​ការផ្សាយពាណិជ្ជកម្ម​គឺ​មិនមែន​យក​ប្អូនស្រី​ថ្លៃ Dewi ធ្វើជា​ឧបករណ៍​សម្រាប់​ផ្នែក​ទីផ្សារ​លក់​អចលនទ្រព្យ​នៅទេ​។​

​លោក​ក៏បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រិ​សន​បើ​អ្នកទិញ គឺជា​គូ នោះ​គាត់​អាច​រៀបការ​ជាមួយ​ប្អូនស្រី​ថ្លៃ​របស់ខ្ញុំ​បាន ។ តែ​សូមបញ្ជាក់ថា ពួកគេ​គឺ​ត្រូវតែ​ជា​គូ​ដ៏​ស័ក្តិសម ព្រោះ​នាង​មិនមែនជា​ប្រាក់រង្វាន់​នោះទេ​»​។ តើ​មាន​ប្រិយមិត្ត​ណា ចាប់អារម្មណ៍​ដែរ​ទេ​?៕ ដោយ​៖ លឹម ហុង​

spot_img
×