Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​កង្កែប ដើម្បី​ភ្ញាស់​យក​កូន​លក់​

spot_img

​សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ដំណើរ​ដោយ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​សហការី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​កង្កែប​ដើម្បី​ភ្ញាស់​យក​កូន​លក់ របស់លោក គង់ គឹម​ឆាយ ស្ថិតនៅ​ភូមិ​អង្ក្រង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

ឯកឧត្តម វេ​ង សាខុន បាន​ថ្លែងថា បញ្ញវន្ត​រូបនេះ​បានចាប់ផ្តើម​ចិញ្ចឹម​តាំងពី​ឆ្នាំ​២០១៧ ក្រោយពី​បានបញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​ជលផល នៅ​ចុងឆ្នាំ​២០១៦ ដោយបាន​ចាប់ផ្តើម​ពី​ការចិញ្ចឹម​មេ​ពូជ​ចំនួន​៣០​គូ ហើយ​បច្ចុប្បន្ន​លោក​មាន​មេ​ពូជ​កើន​ដល់ ២០០០​ក្បាល និង​មេ​ពូជ​បម្រុង​ចំនួន ៥០០០​ក្បាល នៅលើ​ផ្ទៃដី​ប្រមាណ ២៥០០​ម៉ែត្រក្រឡា​។ ជា​មធ្យម​ក្នុង​មេ​ពូជ ២០០០​ក្បាល លោក​អាចមាន​លទ្ធភាព​បង្កាត់​ភ្ញាស់​លក់​កូន​បាន​ចំណូល​ប្រចាំខែ​ប្រមាណ ២០០០​ដុល្លារ​អាមេរិក​។
​លោក​បាន​បញ្ជាក់ជូន ឯកឧត្តម​រដ្ឋមន្ត្រី ថា​បញ្ហា​ក្នុងការ​ចិញ្ចឹម​កង្កែប​គឺ​បញ្ហា​តម្លៃ​ចំណី ព្រោះ​យើង​ប្រើ​ចំណី​ដែល​បាន​នាំចូល​ពី​ក្រៅ​។ ជាការ​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី បានធ្វើការ​កោតសរសើ​រ​ដល់​លោក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចិញ្ចឹម​នេះ​ទទួលបាន​ជោគជ័យ ហើយ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ចាត់​ឱ្យ​រដ្ឋបាល​ជលផល​បញ្ជូន​មន្ត្រី​បច្ចេកទេស មក​បង្រៀន​កសិករ​ពី​របៀប​លាយ​ចំណី​ដោយ​ខ្លួនឯង តាម​បច្ចេកទេស ដើម្បី​កាត់បន្ថយ​ចំណាយ​ថ្លៃដើម និង​មាន​ផលចំណេញ​ខ្ពស់​៕ ដោយ​៖​កូ​ឡាប​

spot_img
×