Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​ស្ត្រី​ចាងហ្វាង​កាសែត​ពីររូប តាម​ដីកា ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ គំរាមកំហែង​ហែកកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​នាំខ្លួន​អ្នកស្រី ស៊ុំ សូ​រី​ដា ចាងហ្វាង​កាសែត​ស្លាប​ប៉ា​កា​អព្យាក្រឹត និង​អ្នកស្រី ជ័យ ចាន់​ដាវី ចាងហ្វាង​គេហទំព័រ​សេរីភាព​ខ្មែរ កាលពី​វេលា​ម៉ោង​៥​រសៀល ថ្ងៃ​ពុធ ទី​២៣ ខែកក្កដា ឆ្នាំ​២០២០​នេះ ដោយ​គ្រាន់តែ​អះអាងថា យកទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​លួង ដែល​ស្ថិតនៅ​ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា សូម​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង​។ ការចាប់ខ្លួន​ស្ត្រី​ចាងហ្វាង​កាសែត​ទាំងពីរ​រូបនេះ ដោយសារ​ពួកគេ​សរសេរ​ព័ត៌មាន​អំពី​ផលិតផល​មួយ ដែល​លាប​ទៅ​ខូច​ជាំមុខ ហើយ​អ្នកស្រី ស៊ុំ សូ​រី​ដា ចាងហ្វាង​កាសែត​ស្លាប​ប៉ា​កា​អព្យាក្រឹត បាន​សរសេរ​នៅ​ផេ​ក​ហ្វេ​ស​ប៊ុ​ក ស្លាប​ប៉ា​កា​អព្យាក្រឹត ហើយ​ក្រោយមក គេ​ក៏បាន​គំរាម​គាត់​រហូត តាមរយៈ​ទូរស័ព្ទ ហើយក៏​ត្រូវគេ​ចាប់ខ្លួន​តែម្តង​។​

​ការចាប់ខ្លួន​ចាង​ហ្វា​យ​កាសែត​ពីររូប​នោះ យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ដែល​ចេញ​ដោយ​លោក​ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​។ លោក​ប្លង់ សុផល បាន​បញ្ជា​ឲ្យ​ឈ្មោះ​ស៊ុំ សូលី​ដា ភេទ​ស្រី ជនជាតិខ្មែរ មាន​ទីលំនៅ​សព្វថ្ងៃ​នៅផ្ទះ​លេខ​១៧៣E០ ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ឲ្យ​ចូល​បង្ហាញខ្លួន​នៅ​នាយក​រដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សាកសួរ​លើ​បណ្តឹង​ដែល​ឈ្មោះ កូប មុំ ភេទ​ស្រី ជនជាតិខ្មែរ ប្តឹង​ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ គំរាមកំហែង​ហែកកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​។​

​បើតាម​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា នៅពេល​បន្ទាប់មក ក្រុមការងារ​សមាគម បាន​ទៅដល់​លំនៅដ្ឋាន​អ្នកស្រី​ចា​ហ្វា​ង​ទាំង​ពីររូប បែរជា​បានទទួល​ដំណឹង​ថា​ សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​នោះ បញ្ជូន​ខ្លួន​អ្នកស្រី​តាម​រថយន្ត​១​គ្រឿង​ទៅ​បាត់​ហើយ ដោយ​មិនដឹង​ទៅខាង​ណា​ទេ​។​

​លោក​ទេស វិបុល សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ហេតុការណ៍​ខាងលើនេះ ហើយ​លោក​បានប្រកាសថា នឹង​រកឱ្យឃើញ​នូវ​មូលហេតុ​ពិត​ដែល​ឈានដល់​ការនាំ​ខ្លួន​សហការី​ដ៏​សកម្ម​របស់​សមាគម​​លោក​ទាំងពីរ​រូបនេះ​។​

​លោក ទេស វិបុល ប្រធាន សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា នៅ​រសៀល​ថ្ងៃ​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ចូលខ្លួន​ទៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ ក្រសួងមហាផ្ទៃ ដើម្បី​ផ្តិតមេដៃ​ធានា ស្ត្រី​ចាងហ្វាង​សារព័ត៌មាន​ពីររូប ដែលជា​សមាជិក​របស់​ខ្លួន ដើម្បី​ឲ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​ត្រូវ​ឃាត់ខ្លួន​ជិត​២៤​ម៉ោង​។​

​បន្ទាប់ពី​ស្ត្រី​ចាងហ្វាង​កាសែត​ពីររូប ត្រូវបាន​នគ​បាល​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ថ្ងៃនេះ លោក ទេស វិបុល ប្រធាន សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍ និង​អរគុណ លោកជំទាវ ហ៊ុន ស៊ី​ណាត ។ លោក​ទេស វិបុល បាន​លើកឡើងថា ការដោះលែង​នេះ​កើត​ពី​ការសម្របសម្រួល​របស់​ថ្នាក់ដឹកនាំ​សមាគម និង​ដើមបណ្តឹង ដោយមាន​ការយោគយល់ និង​សម្របសម្រួល​ពី​លោកជំទាវ ហ៊ុន​ស៊ី​ណាត ប្អូនស្រី​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ លោក​ថា នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ចាងហ្វាង​សារព័ត៌មាន​ពីររូប គឺ​លោកស្រី ស៊ុំ សូលី​ដា ចាងហ្វាង​កាសែត​ស្លាប​ប៉ា​ការ​អ​ព្យា​ក្រឹត្យ និង​លោកស្រី ជ័យ ចាន់​ដា​រី ចាងហ្វាង​គេហទំព័រ​សេរីភាព​ខ្មែរ បន្ទាប់ពី​ត្រូវបាន​នាំខ្លួន​យកទៅ​សួរនាំ​អស់​១​យប់ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ព្រោះតែ​ការភាន់ច្រឡំ មិន​យោគយល់​គ្នា និង​គ្មាន​ឱកាស​ជួប​ដោះស្រាយ​គ្នា​។​

​លោក​ប្រធាន​សមាគម ក៏បាន​ស្នើសុំ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​សូម​ចូលរួម​គោរព​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ជា​គោល និង​ច្បាប់​ជា​ធរមាន​ទាំងអស់ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​។

​លោក ទេស វិបុល ប្រធាន សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា ក៏បាន​ធានា​អប់រំ​ឈ្មោះ ស៊ុំ សូលី​ដា និង​ឈ្មោះ​ជ័យ ចាន់​ដាវី ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើ​ណា​ខុសពី​ផ្លូវច្បាប់ និង​ឲ្យ​ការផ្សាយ​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន DW ទៀត​ទេ​៕
ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×