Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​៖ កម្ពុជា​ឈានមុខ​គេ​ក្នុង​ការពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម

spot_img

​ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានរៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម (EIL) លើក​ទី​២៥ នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា នេះ នៅ​សណ្ឋាគារ​ភ្នំពេញ ដោយមាន​ការចូល​រូ​ម​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម មន្ត្រីជាន់ខ្ពស់​អន្តរក្រសួង ប្រធាន EIL និង​សមាជិក ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​ប្រចាំ​នៅ​កម្ពុជា​។​

​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​ដែលមាន​រយៈពេល​២​ថ្ងៃនេះ គឺ​នៅ​ថ្ងៃទី​១១-១២ ខែតុលា ដើម្បី​
​នឹង​ស្វែងយល់​អំពី​របៀប​ដែល​កម្ពុជា​ប្រើប្រាស់​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម និង​ជំនួយ​បច្ចេកទេស​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​និរន្ត​ភាព​សម្រាប់​ការន​អភិវឌ្ឍ​ក្នុង​រយៈពេល​យូរអង្វែង​។​

​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ ដើម្បី​ពង្រឹង​សមាហរណកម្ម​ផ្នែក​ពាណិជ្ជកម្ម ជា​ជំនួយ​ពាណិជ្ជកម្ម​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ហើយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ឈានមុខ​គេ​ដែល​បានទទួល​ផលប្រយោជន៍​មូលនិធិ នៃ​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម (EIL) តាំងពី​ឆ្នាំ​២០០១ ហើយ​មាន​ចំនួន​ជិត​៨​លាន​ដុល្លារ​។ ដោយ​លោក​បាន​បញ្ជាក់ថា ជំនួយ​ដែល​ផ្តល់​ឲ្យ​នេះ​មាន​សារៈសំខាន់ ដោយ​យក​ជំនួយ​មក​ដើម្បី​រៀបចំ​ចូល​ជា​សមាជិក​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅក្នុង​ឆ្នាំ​២០០៤ ហើយ​បុណ្យខួប​ដែល​កម្ពុជា​ចូល​ជា​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ថ្ងៃទី​១៣ តុលា ២០០៤ ។ កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម គឺជា​គំរូ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច គឺ​កម្ពុជា​ឈានមុខ​គេ ក្នុង​ការធ្វើ​ពង្រឹង​សមាហរណកម្ម​ពាណិជ្ជកម្ម ។​

​លោក​បាន​បញ្ជាក់ថា ក្រសួង​បាន​ជម្រុញ​ខាង​វិស័យ​សូត្រ បដិសណ្ឋាកិច្ច វិស័យ​ជលផល និង​វិស័យ​ផ្សេងៗ​ទៀត​ដូចជា​វិស័យ​កាត់ដេរ​ជាដើម នេះហើយ​ជាការ​អភិវឌ្ឍន៍ មិនមែន​ដើរ​ឯងៗ​ទេ គឺ​ត្រូវមាន​មូលនិធិ និង​ការសហការ​ពី​សំណាក់​គូរ​ភាគី​អភិវឌ្ឍន៍​ដែលមាន​ខាង EIL ដែលជា​ផ្នែក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិ​ភ​លោក ដើម្បី​ជួយ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​៕​

spot_img
×