Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងសុខាភិបាល​ប្រកាស​ជា​ផ្លូវការ សម្រេច​ផ្អាក​បណ្តោះអាសន្ន​ជើងហោះហើរ​ពី​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​១ ខែសីហា​តទៅ​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី មួយរយៈ ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​តទៅ ដោយយោង​តាម​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ បានឱ្យដឹងថា យោងតាម​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​មួយរយៈ ។​

​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​ចាប់ពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មាន​អ្នកដំណើរ​តាម​ជើងហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី បាន​រកឃើញ​ករណី ឆ្លង​វីរុស​កូ​វីដ​១៩ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជាក់ស្តែង​ចំនួន​អ្នក​វិជ្ជមាន​នៃ​វិ​រុស​កូ​វីដ​១៩ មាន​១០៨​នាក់ ក្នុងនោះ​ភាគច្រើន​តាម​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី (៥៥​នាក់​លើ​១០៨​នាក់​) និង​ឥ​ណ្ឌ​នេ​ស៊ី លើ​អ្នកដំណើរ​សរុប​ចំនួន ២៣.៥៦៧​នាក់​។ ម្យ៉ាងវិញទៀត​ចាប់ពី​ថ្ងៃ​សីហា និង​ខែកញ្ញា តទៅ ប្រទេស​យើង​នឹងមាន​ការឈប់​សម្រាក​ក្នុង​ពិធី​បុណ្យជាតិ​ជាច្រើន​ថ្ងៃ ដែល​តម្រូវ​ឲ្យ​យើង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​កិច្ចការពារ​ចម្លង​វីរុស​កូ​វីដ​១៩​។​

​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ក្រសួងសុខាភិបាល សូម​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជា​ចាំបាច់ ដើម្បី​ការពារ​ចម្លង​វិ​រុស​កូ​វីដ​១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ និង​កុំ​ឲ្យ​មាន​រលក​ទី​២​នៃ​ការចម្លង​វិ​រុស​កូ​វីដ​១៩៕​

ដោយ៖កូឡាប

spot_img
×