Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ប៉ូលិស​ម្នាក់ ឋានៈ​ឧ​ត្ត​ម​សេនីយ៍​ឯក​ក្លែងក្លាយ ដកហូត​ដុល្លារ​ខ្មោច​ចំនួន ៥៨៩ សន្លឹក

spot_img

​កំពង់ធំ ៖ យោងតាម​របាយការណ៍​របស់​នគរបាល នៃ​ស្នងការ​ខេត្តកំពង់ធំ បាន​ឲ្យ​សារព័ត៌មាន​ដឹងថា មាន​ករណី​ឃាត់ខ្លួន​នគរបាល​ម្នាក់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ដកហូត​ដុល្លារ​ខ្មោច​ចំនួន ៥៨៩ សន្លឹក​។​

​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន ធ្វើការ​ឃាត់ខ្លួន តាម​បញ្ជា​របស់លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ កាលពី​វេលា​ម៉ោង ៧ និង​០០​នាទី ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

​ជនសង្ស័យ​រូបនេះ​មានឈ្មោះ ហេង កែន​ណា​ឌី ភេទ​ប្រុស អាយុ ៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​២១​អឺ​សេ​រ៉ូ ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ៖ ជនសង្ស័យ​រូបនេះ បាន​តាំង​ខ្លួនឯង​ជា​នគរបាល ធ្វើការ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ផ្នែក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយបាន​ស្លៀកពាក់​ឯកសណ្ឋាន​គរ​បាល​ជាតិ ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក​។​
​ក្នុងនោះ​វត្ថុតាង​រួមមាន​៖ ១/ ឯកសណ្ឋាន​នគរបាល​ការងារ​លេខ​៤ មួយ​កំ​ផ្លេ មាន​ស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក ភ្ជាប់​ជាមួយ​អាវ​ស្រាប់​។ ២/​ក្រដាស់ប្រាក់​ដុល្លារ​អាមេរិក​(​លុយ​សែន​) ប្រភេទ​ក្រដាស​១០០$ ចំនួន​៥៨៩​សន្លឹក​។ ៣/​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ព្រមទាំង​សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយចំនួនទៀត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​សារព័ត៌មាន​ដឹងថា​៖ បុរស​រូបនោះ បាន​តាំងខ្លួន​ធ្វើជា​មន្ត្រី​នគរបាលជាតិ បម្រើ​ការងារ​ផ្នែក​ប្រឆាំង​គ្រឿងញៀន ដោយបាន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​នគរបាលជាតិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ។​
​សមត្ថកិច្ច​ដដែល​បានបញ្ជាក់​បន្ថែម​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ជា​មនុស្ស​ទើប​ចេញពី​ពន្ធនាគារ​ព្រៃ​ស ហើយ​អាចជា​មនុស្ស​បែកឆ្វេង ក្លែង​ពាក់​ឯកសណ្ឋាន​បែបនេះ ។ ជនសង្ស័យ​កំពុង​ត្រូវបាន​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងសែន ធ្វើការ​សាកសួរ ដើម្បី​នាំខ្លួន​ទៅកាន់​ស្នងការដ្ឋាន​ន​បាល​ខេត្ត នឹង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ដោយ​៖​កូ​ឡាប​

spot_img
×