Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជូនពរ​ឆាប់​ណា​ក្មួយ​! ក្មេងស្រី​ដែល​ត្រូវ​ស្ត្រី​ចិត្តឃោរឃៅ​ឆូត​មុខ​ដេរ​អស់​ជាង​១០០​ថ្នេរ ពេលនេះ ស្ថានភាព​នាង​តូច​ហាក់​ប្រសើរ​វិញ​ហើយ​….

spot_img

ភ្នំពេញ៖ ​ដូចដែល​ប្រិយមិត្ត​បានដឹង​ហើយ ស្ត្រី​ម្នាក់​បាន​បង្ក​នូវ​ក្តី​រន្ធត់ និង​រលក​កំហឹង​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយពី​ប្រព្រឹត្ត​នូវ​ទង្វើ​ដ៏​សាហាវព្រៃផ្សៃ យក​កាំបិត​ឆូត​មុខ​ក្មេងស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ជា​កូន​អ្នកជិតខាង ព្រោះ​ខឹង​ក្មេងស្រី​រងគ្រោះ​គប់​ដុំថ្ម​លើ​កូនប្រុស​ខ្លួន​អាយុ​ជាង​២​ឆ្នាំ បណ្តាល​ឲ្យ​បែកក្បាល​ដេរ​អស់​១​ថ្នេរ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅនេះ នៅ​នៅក្នុង​បុរី​ពិភពថ្មី ស្ថិត​ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជា​លទ្ធផល​នៃ​អំពើ​ដ៏​ឃោរឃៅ​នេះ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ លោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ធ្វើការ​ចោទប្រកាន់​លើ ស្ដ្រី​រូបនេះ ពីបទ​ធ្វើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ តាម​បញ្ញា​តិ​មាត្រា ២១១ នៃ ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​ជាប់គុក​ពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ​។​

​ដោយឡែក ក្មេងស្រី​រងគ្រោះ​ខាងលើ ក្រោយ​ទទួលបាន​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ អស់​រយៈ​ជាច្រើន​ថ្ងៃ​មកនេះ ឃើញថា​ស្ថានភាព​មុខរបួស​របស់​នាង​ដែល​ត្រូវបាន​ដេរ​អស់​ជាង​១០០​ថ្នេរ ហាក់​ល្អប្រសើរ​ជាង​មុន​ច្រើន ដោយ​នៅលើ​ផ្ទៃមុខ​របស់​នាង​តូច​នៅមាន​ស្លាក​ស្លាម​ថ្នេរ​ខ្លះ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការពិនិត្យ​មើលឃើញ​ជាក់ស្តែង នូវ​រូបថត​១​សន្លឹក ដែល​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Cheng បាន​ចែករំលែក ដោយ​ភ្ជាប់​សារ​សរសេរ​យ៉ាងខ្លី​ថាៈ «​អូនៗ​ៗ​ធូរ​តិចៗ​ហើយ​អ៊ី ពូៗ​ៗ​» ។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​បែបនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ភាគច្រើន បាន​ត្រេកអរ​យ៉ាងខ្លាំង និង​ជូនពរ​ឲ្យ​ក្មេងស្រី​រងគ្រោះ បាន​ឆាប់​ជា និង​បាត់​ស្នាម​ឆាប់ៗ​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×