Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ៖ ចំនួន​អ្នកមាន​មេរោគ​កូ​វីដ​-១៩ ចំនួន​ច្រើន គឺជា​អ្នកធ្វើដំណើរ​តាម​ជើងយន្តហោះ មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​

spot_img

​ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩ គឺ​បាន​កើន​ដល់ 225 នាក់ អ្នក​ព្យាបាល​ជាមាន​ចំនួន​143 នាក់ ហើយ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន 82 នាក់ ខណៈ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ពិភពលោក​ក្នុង​២១៦ ប្រទេស គឺ​បាន​កើនឡើង​ដល់ 15,581,009 នាក់ ហើយ​ចំនួន​អ្នកស្លាប់​គឺ​កើន​ដល់ 635,173 នាក់​។ សម្តេច​តេ​ជោ បាន​លើកឡើងថា ចំនួន​អ្នកមាន​មេរោគ​កូ​វីដ​-១៩ ចំនួន​ច្រើន គឺជា​អ្នកធ្វើដំណើរ​តាម​ជើងយន្តហោះ​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ដូច្នេះហើយ​ពេលនេះ កម្ពុជា​យើង​បានសម្រេច​ផ្អាក​ជើងហោះហើរ​មកពី​ប្រទេស​ទាំងពីរ​នេះ ជា​បណ្តោះអាសន្ន​សិន​។​

​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩
​ថ្ងៃនេះ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ពិភពលោក​ក្នុង​២១៦ ប្រទេស គឺ​បាន​កើនឡើង​ដល់ 15,581,009 នាក់ ហើយ​ចំនួន​អ្នកស្លាប់​គឺ​កើន​ដល់ 635,173 នាក់​។ រីឯ​ប្រទេស​កម្ពុជា​យើង​វិញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩ គឺ​បាន​កើន​ដល់ 225 នាក់ អ្នក​ព្យាបាល​ជាមាន​ចំនួន​143 នាក់ ហើយ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន 82 នាក់​។ ប្រទេស​យើង​គ្មាន​អ្នកស្លាប់​ទេ ហើយ​ជំងឺ​កូ​វីដ​-១៩ នេះ​គឺ​មិនកើត​ក្នុងប្រទេស​យើង​ដែរ គឺ​ឆ្លងតាម​អ្នកដំណើរ​មកពី​ក្រៅប្រទេស​។

​សម្តេច​បាន​ថ្លែងថា ថ្មីៗ​នេះ​យើង​បានឃើញ​ចំនួន​អ្នកមាន​មេរោគ​កូ​វីដ​-១៩ ចំនួន​ច្រើន គឺជា​អ្នកធ្វើដំណើរ​តាម​ជើងយន្តហោះ​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ដូច្នេះហើយ​ពេលនេះ កម្ពុជា​យើង​បានសម្រេច​ផ្អាក​ជើងហោះហើរ​មកពី​ប្រទេស​ទាំងពីរ​នេះ ជា​បណ្តោះអាសន្ន​សិន​។​
​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច កុំ​មើលស្រាល​ជំងឺ​កូ​វីដ​-១៩ ឲ្យ​សោះ ព្រោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​នេះ​គឺជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សហាវ​បំផុត ហើយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។
​អ្វីដែល​យើងទាំងអស់គ្នា​អាចធ្វើ​បាន​ងាយៗ​គឺ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល​សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល ហើយ​ប្រើប្រាស់​ម៉ាស​អោយបាន​ជាប្រចាំ​។
​គ្រប់​ទីកន្លែង​ទាំងអស់​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​អោយបាន​ដាច់ខាត​។
​សូម​ជូនពរ​បងប្អូន​សុខ​សប្បាយ និង​ចៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩ នៅ​គ្រប់​ទីកន្លែង​ទាំង​ក្នុង​និង​ក្រៅប្រទេស​៕​ដោយ​៖​កូ​ឡាប​


spot_img
×