Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម​២​នាក់ លួច​លុយ​ចំនួន ២០០០$ ក្នុងផ្ទះ​សំណាក់ ជិត​មួយខែ​មុន ត្រូវ​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​

spot_img

​ភ្នំពេញ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ វេលា​ម៉ោង​០០​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​90 កែង​ព្រះស៊ីសុវត្ថិ ភូមិ​11 សង្កាត់​ស្រះចក ។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ បន្ទាប់ពី​មាន​ពាក្យ បណ្តឹង​របស់​ជនរងគ្រោះ ឈ្មោះ PHAN VANDAT ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម បាន​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក ដោយ​នៅក្នុង​នោះបាន​បាត់​បង់លុយ​ចំនួន ២០០០$ អត្តសញ្ញាណប័ណ្ណ វៀតណាម​០១​សន្លឹក និង​កាត​ធនាគារ​ចំនួន​០១​សន្លឹក ។ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម​កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​បាន​ចុះ ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ទំនាក់ទំនង​ម្ចាស់ផ្ទះ​សំណាក់ ដើម្បី​ឆែក​កាមេរ៉ា​សុវត្ថិភាព ឈានដល់​ស្គាល់​អត្តសញ្ញាណ ជនសង្ស័យ សមត្ថកិច្ច ក៏បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ អៀង​មួយ ភេទ​ស្រី អាយុ​២៩​ឆ្នាំ នឹង​បាន​បន្ត ស្រាវជ្រាវ​តាម​យក​បក្ខពួក​ម្នាក់ទៀត ឈ្មោះ យិន លី​លី ហៅ​យួន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម​ដោយ​ធ្វើការ​បង្ក្រាប​និង ឃាត់ខ្លួន​បាន នៅ​ថ្ងៃទី​26 កក្កដា 2020 វេលា​ម៉ោង​00​និង​30​នាទី នៅ​ចំណុច​ផ្លូវ​90 កែង​ព្រះស៊ីសុវត្ថិ ភូមិ​11 សង្កាត់​ស្រះចក ។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣​និង​៣០​នាទី​រសៀល នៅ ចំណុច​ក្នុង ផ្ទះសំណាក់​យីហោ មហា​សម្បត្តិ ផ្លូវ​៧០ ភូមិ​១៩ សង្កាត់​ស្រះចក បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ ។​

​នៅ​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ បាននិងកំពុង​សួរចម្លើយ​ពី​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​កន្លងមក និង​កសាង​សំណុំរឿង បញ្ជូន​តាម​នីតិវិធី ៕​ដោយ​៖​កូ​ឡាប​

spot_img
×