Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​២​នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​១១​ថង់ សម្ភារ​ពាក់ព័ន្ធ​មួយចំនួន ទៅ​តុលាការ​

spot_img

​បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់បញ្ជូន​បុរស​២​នាក់ ជួញដូរ​រក្សាទុក​និង​ថ្នាំ​ម៉ា​ទឹកកក​១១​ថង់ ជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេងគ្នា សម្ភារ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្សេងគ្នា ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់ ដែល​ចាប់​ឃាត់ខ្លួន​ករណី​ទី​១ ឈ្មោះ​ទួន សម្បត្តិ ហៅ​ខ្វេ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៨​ថង់ សម្ភារ​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​០៨ ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ករណី​ទី​២ ឈ្មោះ​ស៊ាន ដា​ឡែ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​០៣​ថង់ និង​សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​១១ ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​ទាំង​២​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០​ហើយ​៕ ដោយ ៖ អ៊ុង​សា​

រុំ​

spot_img
×