Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កំណត់​មុខសញ្ញា​ជន​ឱកាសនិយម និង​សកម្មជន​ដីធ្លី ដែល​ក្លែងបន្លំ​ជា​ជនក្រីក្រ ដែល​បាន​កាប់​រានទន្ទ្រាន​វាតទី​ដី​រដ្ឋ ទាមទារ​ឲ្យ​អាជ្ញាធរ​ទទួលស្គាល់ នៅ​ស្រុក​បន្ទាយស្រី​

spot_img

​សៀមរាប ៖ លោក​ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បានប្រកាស​ពី​ការ ត្រៀមលក្ខណៈ​សម្បត្តិ ដោះ​បញ្ហាដីធ្លី​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ស្រុក​បន្ទាយស្រី ដើម្បី​ជា​មូលដ្ឋាន​ឈាន ទៅដល់​ការបញ្ចប់​វិវាត​រ៉ាំរ៉ៃ​ជាច្រើន ដែល​បានអូសបន្លាយ​អស់​ជា​យូរ​ឆ្នាំ​មកហើយ ហើយ​កំណត់​មុខសញ្ញា​ជន​ឱកាសនិយម និង​សកម្មជន​ដីធ្លី ដែល​ក្លែងបន្លំ​ជា​ជនក្រីក្រ ឬ​គ្រាន់តែ​សំអាង​មូលហេតុ​ផ្សេងៗ ហើយ​បាន​កាប់​រានទន្ទ្រាន​វាតទី​ដី​រដ្ឋ រួច​ទាមទារ​ឲ្យ​អាជ្ញាធរ​ទទួលស្គាល់ ទប់ស្កាត់​ការ​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ថ្មីៗ​បន្ថែម ការដាំ​ដំណាំ ឬ​សាងសង់​សំណង់​ថ្មីៗ ដើម្បី​បំភ័ន្ត​ភ្នែក​ជាការ​កាន់កាប់​អាស្រ័យ​ផល​យូរ​មកហើយ​។​

​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ អភិបាលស្រុក​បន្ទាយស្រី បាន​លើកឡើងថា ស្រប​ពេលដែល​រាជរដ្ឋាភិបាល កំពុង​ធ្វើ​សិក្សា​ពី​លទ្ធភាព​កាត់​ឆ្វៀល និង​ផ្តល់​កម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់​និង​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​ឆ្នាំ នៅលើ​ដី​សាធារណៈ​របស់​រដ្ឋ រដ្ឋបាល​ស្រុក​បន្ទាយស្រី ចាំបាច់​ត្រូវ​ប្រុងប្រៀប​ប្រមូល និង​គ្រប់គ្រង​រាល់​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នេះ ពី​ថ្នាក់មូលដ្ឋាន​ផ្ទាល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាមុនសិន ដើម្បី​ជៀសវាង​ការ​ឆ្លៀតឱកាស​ពី​សំណាក់​ជនខិលខូច និង​សកម្មជន​ដីធ្លី​មួយចំនួន យក​លេស​នេះ​មក​ទាមទារ​ចំណែក​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជូន​ដែរ​។

​បញ្ហា​ដែល​រដ្ឋបាល​ស្រុក​ត្រូវតែ​គ្រប់គ្រង​អោយបាន​ក្នុង​ពេលនេះ​គឺ​៖ កំណត់​មុខសញ្ញា​ជន​ឱកាសនិយម និង​សកម្មជន​ដីធ្លី ដែល​ក្លែងបន្លំ​ជា​ជនក្រីក្រ ឬ​គ្រាន់តែ​សំអាង​មូលហេតុ​ផ្សេងៗ ហើយ​បាន​កាប់​រានទន្ទ្រាន​វាតទី​ដី​រដ្ឋ រួច​ទាមទារ​ឲ្យ​អាជ្ញាធរ​ទទួលស្គាល់ និង ទប់ស្កាត់​ការ​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ថ្មីៗ​បន្ថែម ការដាំ​ដំណាំ ឬ​សាងសង់​សំណង់​ថ្មីៗ ដើម្បី​បំភ័ន្ត​ភ្នែក​ជាការ​កាន់កាប់​អាស្រ័យ​ផល​យូរ​មកហើយ​។​

​សកម្មភាព​ទាំងនេះ ទាំងចាស់​ថ្មី នឹងត្រូវ​បានចាត់ទុក​ជាការ​ទង្វើ​អនាធិបតេយ្យ​រំលោភច្បាប់ ដែល​រដ្ឋបាល​ស្រុក​នឹង​បន្ត​ប្រកាន់​ជំហរ​រឹងមាំ​ម៉ឺង​មាត់​បំផុត ព្រមទាំង​នឹងមាន​ចំណាត់ការ​ខាង​ផ្លូវច្បាប់​យ៉ាង​តឹងរ៉ឹង​សម្រាប់​ជនល្មើស​ទាំងនោះ​ផងដែរ​។
​ដើម្បី​ជាការ​ត្រៀមលក្ខណៈ​សម្បត្តិ​ទុកជាមុន ក៏ដូចជា​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋបាល​ខេត្តសៀមរាប រដ្ឋបាល​ស្រុក​បាន​តម្រូវ​ឲ្យ​មេភូមិ​មេឃុំ​ទាំងអស់ នៅក្នុង​ស្រុក​បន្ទាយស្រី រួសរាន់​សហការ​ជាមួយ​តំណាង​រដ្ឋបាល​ព្រៃឈើ​និង​តំណាង​ក្រសួងបរិស្ថាន ចុះ​ស្រង់​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ ដែល​អាច​នឹង​ត្រូវបាន​កាត់​ឆ្វៀល និង​ផ្តល់​កម្មសិទ្ធិ​ជូន​បាន​ពី​សំណាក់​រាជរដ្ឋាភិបាល ដោយ​ផ្តល់​អាទិភាព​ចម្បង ទៅលើ​លក្ខណៈវិនិច្ឆ័យ​ចំនួន​៤​មុនគេ​រួមមាន​៖ ការកាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​មកហើយ​។​
ដី​ដែល​មិនមាន​ទំនាស់​។ ដី​ដែលមាន​ឯកសារ​បញ្ជាក់​ពី​រយៈពេល​កាន់កាប់ និង​អត្តសញ្ញាណ​ច្បាស់លាស់ និង ការកាន់កាប់​អាស្រ័យ​ផល​លើដី​ទំហំ​តូចៗ​ជា​លក្ខណៈ​គ្រួសារ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×