Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ថៃ​បញ្ជូន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​មក មាន​ចំនួន ១០​នាក់​

spot_img

​បន្ទាយមានជ័យ ៖ ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែតនា​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ មាន​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ ដែល​អាជ្ញាធរ​ថៃ​បញ្ជូនមក មាន​ចំនួន ១០​នាក់ ស្រី ០៧​នាក់ និង​កុមារ ០០​នាក់​។​

​ចំពោះ​ពលករ​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ ធ្វើការ​អប់រំ​ណែនាំ បន្ទាប់មក​ប្រគល់ជូន​ក្រុមការងារ ទទួល​ពលករ​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត ដើម្បី​ធ្វើការ​បន្ត​។​

​ជាមួយគ្នានេះដែរ អាជ្ញាធរ​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន មិនទាន់​បើក​ឱ្យ​អ្នកដំណើរ​ចេញ​-​ចូល​ឆ្លងកាត់​នៅឡើយ ចំពោះ​អ្នកជំងឺ​សង្គ្រោះបន្ទាន់ និង​រថយន្ត​ដឹកទំនិញ​ធន់​ធំ ដំណើរការ​ជាធម្មតា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×