Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សូម​បងប្អូន​ប្រុងប្រយ័ត្ន​! កង់​បី​ឥណ្ឌា​នេះ បានធ្វើ​ជា​ទៅ​ទទួល​ក្មេង​ម្នាក់​នៅក្នុង​បុរី​មួយកន្លែង តែ​សំណាង ក្មេង​នោះ​ឆ្លាត​តេ​សួរ​ឪពុកម្តាយ​មុន កុំ​អី​ទៅតាម​គេ​បាត់​!

spot_img

​ភ្នំពេញ ៖ បងស្រី​ម្នាក់ ដែល​គាត់​រស់នៅក្នុង​បុរី​អង្គរ​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ បាន​ចែករំលែក​នូវ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ទាក់ទង​ករណី​អ្នករត់​កង់​បី​ឥណ្ឌា (PassApp) បាន​ប្រើល្បិច​ថា មាន​គេ​ឲ្យ​មក​ទទួលយក​ក្មេង​ទៅ​ក្រៅ តែ​ជា​សំណាងល្អ កូន​របស់គាត់​បដិសេធ​ទៅជា​មួយ ហើយ​នាង​បានខ​ល​ទូរស័ព្ទ​មក​សួរនាំ​គាត់​ជាមុន កុំ​អី​ត្រូវ​អ្នករត់​កង់​បី​ឥណ្ឌា​នោះ​យកទៅ​បាត់​ហើយ​។​

​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mango Love បាន​សរសេរ​ប្រាប់​ពី​ហេតុការណ៍​ខា​លើ​នេះ​ឲ្យ​ដឹងថា​៖ «​ព្រឹក​មិញ​កង់​បី pass app នេះ​មក​ផ្ទះ​ខ្ញុំ ថា​មក​ទទួល​ក្មេង​ទៅ​ក្រៅ សំណាង​ហើយ​ដែល​កូន​ខ្ញុំ​ចេះ​តេ​លេ​ហ្វូ​ន​សួរ កុំ​អី​ទៅតាម​គេ​បាត់ ស្អែក​ចង់ទៅ​ស្រាវជ្រាវ​រក​ម្ចាស់​កង់​បី​មក​សួរនាំ​សិន​ថា​បម្រុង​នាំ​ក្មេង​ទៅណា​? សូម​អាណាព្យាបាល​ទាំងអស់​បន្ថែម​ការប្រុងប្រយ័ត្ន​ចំពោះ​កូនតូចៗ​»​។​

​នេះ​ជា​រឿង​គួរ​ដាស់តឿន​មួយ​ផងដែរ ទៅដល់​អាណាព្យាបាល​គ្រប់រូប គួរតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នៅពេល​ពេល​ចាកចេញ​ទៅខាង​ក្រៅ ដោយ​ទុក​កូនៗ​នៅផ្ទះ​តែឯង ដោយ​ណែនាំ​ពួកគេ ត្រូវ​សួរនាំ​ឪពុកម្តាយ​ជាមុនសិន មុនពេល​យល់ព្រម​ធ្វើ​រឿង​អ្វីមួយ ជាមួយ​អ្នក​ខាងក្រៅ​ដែលជា​មនុស្ស​មិន​ស្គាល់ ជាក់ស្តែង​ដូច​ករណី​ខាងលើនេះ​ជាដើម​៕ ដោយ​៖ លឹម ហុង​


spot_img
×