Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ស្ទើរ​គាំងបេះដូង​! ជិះ​ខ្សែ​រ៉​ត​ឆ្លងទន្លេ ស្រាប់តែ​ក្រពើ​ហក់​ខាំ សំណាង​ហើយ ដែល​នាង​ចេះ​លើក​ជើងទាន់​… (​វីដេអូ​)

spot_img

​នារី​វ័យក្មេង​ម្នាក់ រួម​នឹង​មិត្តភក្តិ​ប្រុស​ស្រី​មួយក្រុម ត្រូវបាន​ដឹងថា​បានធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ថ្ងៃ​វិ​សម្ស​កាល ទៅកាន់​តំបន់​ទេសចរណ៍​មួយកន្លែង នៅក្នុង Costa Rica (​អាមេរិក​) ។ តែ​ទោះយ៉ាងណា ដំណើរ​កម្សាន្ត​របស់​នា​ង នៅវេលា​មួយ​នោះ បាន​ប្រែ​ទៅជា​តក់ស្លុត​បំផុត គឺ​នៅពេល​សត្វ​ក្រពើ​១​ក្បាល បាន​ប៉ុនប៉ង​ខាំត្របាក់​ជើង​របស់​នាង ខណៈ​នាង​កំពុង​រអិល​ខ្លួន​តាម​ខ្សែ​រ៉​ត​ឆ្លងកាត់​ទន្លេ​។​

​តាមរយៈ​វីដេអូ បានបង្ហាញ​នារី​រូបនោះ ដែល​ពុំ​ត្រូវបាន​ស្គាល់ឈ្មោះ បាន​ជិះ​ខ្សែ​រ៉​ត​ឆ្លងកាត់​ទន្លេ ប៉ុន្តែ ខណៈពេល​ទៅដល់​ជិត​គោលដៅ​ចុះចត ស្រាប់​តែមាន​សត្វ​ក្រពើ​១​ក្បាល​ហក់​ពី​ក្នុង​ទឹក ប៉ុនប៉ង​ត្របាក់​ជើង​របស់​នាង ដែល​ធ្វើ​ឲ្យ​នាង​ស្រែក​ភ័យរន្ធត់​យ៉ាងខ្លាំង​តែម្តង​។​

​នេះ​ចាត់ទុកជា​សំណាង​ហើយ ដែល​នាង​បាន​ព្យាយាម​អង្កុញជើង​ជាប់​រហូត ពុំ​នោះទេ នាង​អាច​នឹង​ជួប​គ្រោះថ្នាក់​ហើយ ព្រោះថា ចម្ងាយ​ជើង​របស់​នាង និង​ផ្ទៃ​ទឹក ប្រសិនបើ​ទម្លាក់​ចុះ គឺ​ល្មម​នឹង​មាត់​ក្រពើ​តែម្តង នេះ​បើតាម​ការពិនិត្យ​ឃើញជាក់ស្តែង​៕ ដោយ​៖ លឹម ហុង​


spot_img
×