Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ជាសះស្បើយ ៤​នាក់ និង​ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ទេ

spot_img

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៤​នាក់​ទៀតហើយ ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ និង​អនុញ្ញាតឱ្យ​ត្រឡប់​ទៅកាន់​ផ្ទះ​របស់​ពួកគេ​។ រហូតដល់​ម៉ោង ៩ ព្រឹក ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ យើង​ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ ដូច្នេះ​ចំនួន​សរុប​កូ​វីដ​-១៩ មាន​ចំនួន​២២៥​នាក់​ដដែល ជាសះស្បើយ ៤​នាក់ ចំនួន​សម្រាក​នៅ​ពេទ្យ ៧៨​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន ១៤៧​នាក់ និង ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺ​ទាំង ៤​នាក់​នេះ​រួមមាន​៖ ១) បុរស​ជនជាតិខ្មែរ អាយុ ២៣​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​បន្ទាយ​ព្រៃ​ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​។ បុរស​រូបនេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ២) បុរស​ជនជាតិខ្មែរ​អា​យុ ២៤​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​១ សង្កាត់​ច្រាំង​ចំ​រើ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ៣)​បុរស​ជនជាតិខ្មែរ​អា​យុ ២៩​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​ទួល​ទោ​ក​ឃុំ​កំពង់ហ្លួង ស្រុក​ពញ្ញាឮ ខេត្តកណ្ដាល និង​៤) បុរស​ជនជាតិខ្មែរ​អា​យុ ៣០​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​វិហារ​សម្បូរ​ឃុំរ​កាព​ប្រាំ​ក​ឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

​អ្នកជំងឺ​ទាំងបី​ខាងលើ ជា​អ្នកដំណើរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​ថ្លា​ដ​-១៩ ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហរដ្ឋ​អាម៉េរិក និង វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត ក្នុង​ការជួយ​ពិនិត្យ​សុខភាព និង​ស្រាវជ្រាវ​រក​ករណី​កូ​វីដ​-១៩ ព្រមទាំង​អ្នក​ប៉ះពាល់​ទាំងអស់​កន្លងមក រួមទាំង​ការដាក់​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្រសួងសុខាភិបាល បានឱ្យដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្ពុជា មាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ២២៥​នាក់ (​ស្ត្រី ៤៦​នាក់ និង​បុរស ១៧៩​នាក់​)​។ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន ១៤៧​នាក់ មាន​ស្រី ៣៩​នាក់ និង​បុរស ១០៨​នាក់​។​

​ដោយឡែក​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៧៨​នាក់ កំពុង​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ចំនួន ៥​នាក់​, នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ចំនួន ៥៦​នាក់ និង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​ចំនួន ១៥​នាក់​។ រីឯ​អ្នកជំងឺ​ជា​ស្ត្រី​ជនជាតិ​អាមេរិក ២​នាក់ សម្រាក់​ព្យាបាល​នៅ​ស្ថានទូត​អាមេរិក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×