Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទីបំផុត​! រថយន្ត Rolls-Royce របស់ G-Devith បាន​ផ្លាស់ប្តូរ​ទៅ​ពណ៌​ដើម​វិញ​ហើយ ខណៈ​ម្ចាស់កា​រ៉ា​ស់ Wesalecar បញ្ជាក់​មូលហេតុ​ថា​… (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ តារាចម្រៀង​លោក ងួន ចាន់​ដេវីត (G-Devith) បានសម្រេច​ចិត្ត​សាង​ភ្នួ​ស និង​ក្លាយជា​ព្រះសង្ឃ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ដោយ​មូលហេតុ ដើម្បី​រំងាប់​នូវ​សេចក្តី​ស្អប់ និង​ស្វែង​យល់ដឹង​ពី​ផ្លូវ​ព្រះធម៌ ហើយ​លោក​ក៏​ពុំបាន​បញ្ជាក់​ពី​ការចាក​សិក្ខាបទ​មកវិញ​នៅពេលណា​នោះទេ​។​

​ទោះយ៉ាងណា ទន្ទឹមនឹង​លោក​បាន​ទៅ​សាង​ភ្នួ​ស ដើម្បី​សាង​បុណ្យ​កុសល និង​ក៏ដូចជា​អហោ​កម្ម​ចំពោះ​សេចក្តី​ឈ្នា​និ​សទាំង​ឡើយ​ផងដែរ​នោះ ក៏​ស្រាប់តែ​ផ្ទុះ​ការរិះគន់ និង​ចោទប្រកាន់ថា លោក​បាន​ប្រើប្រាស់​រថយន្ត​ទំនើប Rolls-Royce ផ្ទុយ​នឹង​ច្បាប់ ខណៈ​គេ​បាន​ឆ្ងល់​ថា ផ្លាកលេខ​មួយ តែ​បែរជា​បំពាក់​លើ​រថយន្ត​ពីរ​គ្រឿង​ផ្សេងគ្នា​។​

​ដើម្បី​ស្រាយ​ចម្ងល់​ខាងលើនេះ និង​ក៏​ដូច​សូម​ឲ្យ​មនុស្ស​មួយចំនួន ឈប់​យល់ច្រឡំ​ទៀត ដែល​រហូត​អ្នកខ្លះ​សូម្បី​ថា​ជា​រថយន្ត​អត់​ពន្ធ​នោះ ម្ចាស់កា​រ៉ា​ស់ Wesalecar ក៏បាន​ចេញមុខ​បកស្រាយ​តាមរយៈ​វីដេអូ​ជា​បន្តបន្ទាប់ និង​ចុង​ក្រោយនេះ បានបញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ថា «​តាមពិតទៅ រថយន្ត Rolls-Royce ដែល​លោក ងួន ចាន់​ដេវីត ទិញ​ទៅនេះ​គឺ​ពណ៌​ស ប៉ុន្តែ គាត់​បាន​បិត​ស្គុ​ត​លេង​ពណ៌​ថ្មី ដោយសារ​ហេតុផល​បេសកកម្ម​ថត MV ហើយ​ឥឡូវនេះ រថយន្ត​របស់គាត់​បា​ន​បក​ស្គុ​ត​ចេញ​វិញ​អស់ហើយ​»​។ ម្ចាស់កា​រ៉ា​ស់លក់​ឡាន​រូបនេះ ក៏បាន​បញ្ជាក់​បន្ថែមថា រថយន្ត​របស់គាត់​គឺ​ទិញ​មាន​ពន្ធ​ត្រឹមត្រូវ មិនមែន​អត់​ពន្ធ​ដូច​មនុស្ស​មួយចំនួន​តូច​ចោទប្រកាន់​នោះទេ​៕ ដោយ​៖ លឹម ហុង​

​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

spot_img
×