Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកការទូត​អា​មេ​រិច នឹង​ចាក​ចេញពី​ស្ថាន​កុងស៊ុល​ក្នុង​ទីក្រុង Chengdu ក្រោយ​ចិន​ប្រកាស​បិទ​ដើម្បី​សងសឹក​

spot_img

​អ្នកការទូត​អា​មេ​រិច​នឹង​ចាក​ចេញពី​ស្ថាន​កុងស៊ុល នៅក្នុង​ទីក្រុង Chengdu ប្រទេស​ចិន ក្រោយពេល​ចិន​សម្រេចចិត្ត​បិទ​វា ដើម្បី​ជាការ​សងសឹក​ទៅនឹង​អា​មេ​រិច ដែល​បានប្រកាស​បិទ​ស្ថាន​កុងស៊ុល​ចិន​នៅក្នុង​ទីក្រុង Houston​។​

​មុនពេល​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ មុនពេល​ផុតកំណត់​នៅ​ថ្ងៃ​ចន្ទ​ព្រឹក​នេះ បុគ្គលិក​ស្ថាន​កុងស៊ុល​ទាំងអស់ ត្រូវបាន​គេ​មើលឃើញ​កាន់​ឯកសារ និង​ថង​សំរាម​ចេញ​។​

​នៅពេល​ជាមួយគ្នានេះដែរ ប្រជាជន​ជាច្រើន​នៅ​មូលដ្ឋាន បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រោយ ដោយមាន​អ្នកខ្លះ​បាន​គ្រវីទង់ជាតិ​ចិន និង​ធ្វើ​ការថតរូប Selfie (​ថតរូប​ខ្លួនឯង​)​។​

​នេះ​ជា​វិធាន​ការតបត​របស់​ចិន ចំពោះ​ការបិទ​ស្ថាន​កុងស៊ុល​ចិន​នៅក្នុង​ទឹកដី​អា​មេ​រិច កាលពី​អាទិត្យ​មុន ដោយ​អា​មេ​រិច​ទុក​រយៈពេល ៧២​ម៉ោង​ដល់​ភាគី​ចិន​។​

​ក្រោយពេល​ផុតកំណត់​រយៈពេល ៧២​ម៉ោង អ្នកការទូត​ចិន​នឹងធ្វើ​ការចាកចេញ​ពី​បេសកកម្ម​របស់ខ្លួន​នៅក្នុង​ទីក្រុង Houston​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​លោក Mike Pompeo បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​បានធ្វើការ​សម្រេចចិត្ត​ចាត់វិធានការ ដោយសារតែ​ទីក្រុង​ប៉េកាំង កំពុង​លួច​កម្មសិទ្ធិ​បញ្ហា​។​

​សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​អា​មេ​រិច និង​ចិន​កំពុងស្ថិត​ក្នុងស្ថានភាព​អាក្រក់​ទៅៗ​ក្នុងឆ្នាំនេះ ដោយសារតែ​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា បច្ចេកវិទ្យា​របស់ Huawei ការដាក់​ច្បាប់​របស់​ចិន​លើ​ទីក្រុង​ហុងកុង និង​ការ​លុកលុយ​ចង់​ក្តោប​ក្តាប់​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ជាដើម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×