Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ បាន​រៀបចំខ្លួន​រួចជាស្រេច ដើម្បី​បង្កើន​ជើងហោះហើរ​ក្នុងស្រុក និង​ទៅកាន់​គោលដៅ​ទេសចរណ៍​អន្តរជាតិ​នានា​

spot_img

​ភ្នំពេញ ៖ គិត​មកដល់​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ បាន​ដំណើរការ​របស់ខ្លួន​លើ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស អស់​រយៈពេល ១១ ឆ្នាំ​មកហើយ ។​

​លោក តឹក​រ៉េត សំរេច ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែ បាន​ឲ្យ​ដឹងថា​នៅ​ឆ្នាំ ២០០៩ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ ជា​ក្រុមហ៊ុន ជាតិ​តែមួយគត់​នៅ​កម្ពុជា ដែល​ប្រតិបត្តិ​ការបម្រើ​អតិថិ​ជនជាតិ និង​អន្តរជាតិ ។

​លោក​ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែ​បានរួម​ចំណែក​ដ៏​សកម្ម​ក្នុងការ ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​តាមផ្លូវ​អាកាស​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង មិនតែប៉ុណ្ណោះ​អាកាសចរណ៍​ជាតិ​មួយ​នេះ ក៏បាន​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ដូចជា អាកាសយានិក បាហុនិកា និង​បុគ្គលិក​គាំទ្រ​សេវាកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​នាក់ ។​

​រហូតមកដល់​ចុងឆ្នាំ ២០១៩ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ បាន​បង្កើន​ចំនួន​ជើងហោះហើរ​ក្នុងស្រុក និង​ហោះ​ទៅកាន់​ប្រទេស​ចិន (​ប៉េកាំង ក្វាង​ចូ​វ សៀង​ហៃ ហាង​ចូ​វ និង​ហៃ​ខូវ ) ប្រទេស​វៀតណាម (​ហូជីមិញ​) បាន​ត ភ្ជាប់​ជើងហោះហើរ​ថ្មី​ភ្នំពេញ​-​ដា​ណាំង (​ប្រទេស​វៀតណាម​) ។​

​ឈាន​ចូលដល់​ឆ្នាំ ២០២០​នេះ​ស្ថានភាព​ការដឹកជញ្ជូន​ផ្លូវអាកាស​ត្រូវបាន កាត់បន្ថយ​យ៉ាងគំហុក ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​មេរោគ​ផ្លូវដង្ហើម COVID -19 ។ ជាការ​ពិតណាស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ យើងខ្ញុំ​ក៏​ទទួលរង​នូវ​ការប៉ះពាល់​ពី​ការ​រាតត្បាត​នេះដែរ ដែល​តម្រូវ​ឲ្យ​យើង​កាត់បន្ថយ និង​លុប​ជើងហោះហើរ​មួយចំនួនធំ ។​

​លោក​ថា​៖ «​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ នៅតែ​បន្ត​កិច្ច​
​ប្រតិបត្តិការ​របស់ខ្លួន​ប្រកបដោយ​មោទនភាព ដោយ​គោរព ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ស្តង់ដា​អន្តរជាតិ ដូចជា​សេចក្តីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក និង​គោលការណ៍​របស់​អាជ្ញាធ​រ​អាកាសចរណ៍​ជាតិ​-​អន្តរជាតិ​នានា ជាពិសេស​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​»

​លោក​សំរេច​ថា​៖ «​ក្នុងស្ថានភាព​ដ៏​លំបាក​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ នៅតែ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សស្រាក់ សស្រាំ​ក្នុង​ការជួយ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​មកកាន់​ទឹកដី​កំណើត​វិញ ពី​រដ្ឋធានី​ញ៉ូ​ដេលី ប្រទេស​ឥណ្ឌា និង​ដឹក​ប្រជាជន​ហ្វីលីពីន ពី​រាជធានី​ភ្នំពេញ​ទៅកាន់ រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ។ គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ថា ក្រុមហ៊ុន​អាកាសចរណ៍​យើង​មាន​វិធានការ​ការពារ​ខ្ពស់ ហើយ​មិនមាន​បុគ្គលិក​ណា​ម្នាក់​ឆ្លង​មេរោគ​កូ​វីត ១៩ នេះ​ទេ​»​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ មាន​សុទិដ្ឋិនិយម និង​បាន​រៀបចំខ្លួន​រួចជាស្រេច​ដើម្បី​បង្កើន​ជើងហោះហើរ​ក្នុងស្រុក និង​ទៅកាន់​គោលដៅ​ទេសចរណ៍​អន្តរជាតិ​នានា ជាពិសេស​គោលដៅ​អាស៊ីអាគ្នេយ៍ តាម​ផែនការ​យុទ្ធសាស្ត្រ បន្ទាប់ពី​មាន​ភាព​ធូរស្រាល ពី​ជំងឺ​រាតត្បាត​ជាស​កល​នេះ​៕
ដោយ​៖CEN​

spot_img
×