Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយុត្តិធម៌​ពេក​ហើយ​! សុខៗ ស្រាប់តែ​តុលាការ​ខេត្តកណ្តាល​ចេញ​ដីការ​ឲ្យ​រុះរើ​ផ្ទះ ខណៈ​ពួកគាត់​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩ និង​សូម្បី​មាន​ឯកសារ​កាន់កាប់​ទាំងអស់ (​វីដេអូ​)

spot_img

​នេះ​ជា​រឿង​ដ៏​អយុត្តិធម៌ និង​គួរ​អាណិត​សង្វេក​ខ្លាំង​បំផុត ចំពោះ​គ្រួសារ​មួយ ដែល​តុលាការ​ខេត្តកណ្តាល បានចេញ​ដីការ​ឲ្យ​រុះរើ​ផ្ទះ​ជាបន្ទាន់ មុន​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ខណៈដែល​ពួកគាត់​រស់នៅ​លើដី​នេះ​តាំងពី​ឆ្នាំ​១៩៧៩ និង​សូម្បី​មាន​ឯកសារ​បញ្ជាក់​ទីកន្លែង​រស់នៅ​ពី​ភូមិ​-​ឃុំ​ត្រឹមត្រូវ​ទៀតផង​។​

​បើតាម​គណនី​ហ្វេ​ស​ប៊ុ​កលោក Huy Ou Dom បាន​បង្ហោះ​វីដេអូ និង​សរសេរ​ប្រាប់ថា រឿង​អយុត្តិធម៌​ខាងលើនេះ បានកើត​ឡើង​នៅ​ភូមិ​អ​ញ្ជែ​ង​ក្រោម ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ជុំវិញ​រឿងរ៉ាវ​នេះ​ផងដែរ បើតាម​ស្ត្រី​ម្ចាស់ផ្ទះ​រងគ្រោះ​ដែលមាន​ឈ្មោះ ប៊ូ ស្រី​ទូច បាន​ប្រាប់​ឲ្យ​ដឹងថា ដើមហេតុ​ដែល​នាំ​ឲ្យ​តុលា​ការចេញ​ដីការ​ឲ្យ​រុះរើ​ផ្ទះ​របស់​ពួកគាត់ គឺ​ផ្តើមចេញពី​បុគ្គល​មាន​លុយ​ប៉ុន្មាន​នាក់ ក្នុងនោះ​មានឈ្មោះ​ពូ ប៊ុន ធឿន ដែល​បាន​បុកលុយ​តុលាការ​ឲ្យ​ធ្វើ​រឿងនេះ​ឡើង​។​

​អាស្រ័យហេតុនេះ សូម​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល មេត្តា​ចុះមក​ពិនិត្យមើល​រឿង​អយុត្តិធម៌​នេះ​ផង ខណៈ​នៅសល់តែ ៤ ថ្ងៃ ទៀត​ប៉ុណ្ណោះ គឺ​ដល់ពេល​កំណត់​ដែល​តុលា​ការចេញ​ដីការ​ឲ្យ​រុះរើ​ហើយ​។​

​ជាមួយគ្នានេះ​ផងដែរ ក្រុមគ្រួសារ​រងគ្រោះ ក៏បាន​លើកដៃ​សំពះអង្វរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តាជួយ​រក​យុត្តិធម៌​ដល់​កូនចៅ​ផង ខណៈដែល​ពួកគាត់​បាននិងកំពុង​រស់នៅ​លើដី​នេះ តាំងពី​ឆ្នាំ​១៩៧៩ មកម្ល៉េះ និង​សូម្បី​មាន​ឯកសារ​កាន់កាប់​ត្រឹមត្រូវ​ផងដែរ​៕ ដោយ​៖ លឹម ហុង​


spot_img
×