Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បទល្មើស​ព្រៃឈើ​បាញ់ប្រហារ​ស្លាប់​មនុស្ស​៣​នាក់​៖ លោក ផល ពេញ នាយ​នគរបាល​ប៉ុស្តិ៍​អូរ​លែ និង​ឈ្មោះ កើត វេ​ហា ឈ្មោះ ងួ​រ ដែលជា​អ្នក​ប្រព្រឹត្ត កំពុង​រត់គេចខ្លួន​

spot_img

​ខេត្ត​មណ្ឌលគិរី​ ៖​ ករណី​បាញ់សម្លាប់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មន្ត្រីឧ​ន្យា​នុរ​ក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី និង​បុគ្គលិក​អង្គការ WCS​នោះ គឺ​ខណៈ​ពេល​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​លែ លោក ផល ពេញ និង​ឈ្មោះ កើត វេ​ហា ឈ្មោះ ងួ​រ ជា​មន្ដ្រី​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​អូរ​រ​លែ ដែល​រង​ការ​ចោទថា​បាន​ប្រព្រឹត្តិ​រឿងនេះ ដែល​កើតឡើង​កំពុង​ជម្លោះ​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​រត់គេចខ្លួន​បាត់ ខណៈ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅដល់​កន្លែង​កើត កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​មក​សួរនាំ​។​

​ចំណែក​មនុស្ស​ចំនួន​៥​នាក់ ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​កោះអញ្ជើញ​ក្នុងនាម​ជា​សាក្សី​ទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​មណ្ឌលគិរី ដើម្បី​ផ្តល់​ព័ត៌មាន​ការបាញ់ប្រហា​រ​នេះ​។​

លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ថ្លែងថា “​រហូតមកដល់​ម៉ោង​នេះ មិន​ទាន់​រកឃើញ​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​រ​លែ​នៅឡើយ​ទេ និង​មន្ត្រី​យោធា​ទាំងនោះ តាំងពី​ក្រោយ​កើតហេតុ​មកម្ល៉េះ តែ​កម្លាំង​សមត្ថកិច្ច កំពុង​តាមរក​”​។​

​ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សមាជិក​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់ជាតិ បាន​ប្រាប់ថា គណៈកម្មាធិការ​ថ្នាក់​ជាតិ​បាន​ចុះ​ទៅ​ប្រមូល​ព័ត៌មាន និង​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​កន្លែងកើតហេតុ​តែ​ម្តង​ពេញ​មួយ​ថ្ងៃនេះ ហើយក៏​បាន​សួរនាំ​មនុស្ស​ចំនួន​៥​នាក់​ដែល​ជា​សាក្សី​។ លទ្ធផល​នៃ​ការស៊ើបអង្កេត​នេះ នៅ​មិន​ទាន់​បង្ហាញ​នោះទេ ដោយ​រង់ចាំ​ការស្រាវជ្រាវ​ចប់​សិន ហើយ​ការងារ​នេះ​នឹង​បន្តទៀត​។​

​លោក ឌិន ប៊ុនធឿន នាយក​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ៖ រឿងហេតុ​ដំបូង​ដែល​បាន​កើតឡើង​នោះ គឺ​មាន​ជនរងគ្រោះ​សរុប​៤​នាក់ ទាំង​មន្ដ្រី​អាវុធហត្ថ ទាំង​មន្ដ្រី​ឧទ្យានុ​រក្សរ​បស់​លោក ទាំង​បុគ្គលិក​អង្គការ WCS និង​អ្នកភូមិ​ម្នាក់ទៀត ជិះ​ម៉ូតូ​២​គ្រឿង​ចូល​ទៅ​ល្បាត​ព្រៃឈើ​។ ពេលនោះ​ពួកគេ​បាន​ពើប​ជាមួយ​ជនជាតិ​វៀតណាម​មួយ​ក្រុម ប្រដាប់​ដោយរ​ណា​យន្ដ កាំបិត និង​ពូថៅ កំពុង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​។ ពេល​ឃើញ​បទល្មើស​បែបនេះ ពួកគេ​ទាំង​៤​នាក់ ក៏​បាន​រាយការណ៍​មក​លោក ដែល​ជា​នាយក​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា តែ​លោក​បាន​ប្រាប់​ទៅ​វិញ​ថា គ្នា​តិច​ដូច្នេះ​ឲ្យ​ត្រឡប់​មក​វិញ​សិន ដើម្បី​យក​កម្លាំង​ទៅ​ថែម​ឈាន​ទៅ​ដល់​ការបង្ក្រាប​។ នៅពេល​ដែល​ជនរងគ្រោះ​ទាំង​៤​នាក់ បើក​ម៉ូតូ​ចេញ​មក​វិញ មិនទាន់​ដល់​ភូមិ​ផង ក៏​រង​ការបាញ់ប្រហារ​ជា​ច្រើន​គ្រាប់ បណ្ដាលឲ្យ​ស្លាប់​៣​នាក់ ហើយ​ម្នាក់​ទៀត​បាន​រត់គេចខ្លួន​ចូលទៅ​ក្នុង​ភូមិ​។​

​ដោយឡែក​មន្ដ្រី​សមត្ថកិច្ច​ជាន់ខ្ពស់​ម្នាក់ នៅ​ខេត្ត​មណ្ឌលគិរី ឲ្យដឹងថា មុនពេល​កើតហេតុ មន្ដ្រី​អាវុធហត្ថ មន្ដ្រី​បរិស្ថាន និង​បុគ្គលិក​អង្គការ WCS បាន​ចូល​ទៅ​ល្បាត​ព្រៃ ហើយ​ក៏​ឃើញ​បទល្មើស​ព្រៃឈើ ពេល​នោះ​នាយ​នគរបាល​ប៉ុស្ដិ៍​អូរ​រ​លែ ចំណុះឲ្យ​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី លេខ​៦២១ បាន​ចេញមក​ជួប​ក្រុម​មន្ដ្រី​ទាំងនេះ អាច​សង្ស័យថា មក​ចរចា និង​និយាយ​គ្នា​ពាក់ព័ន្ធ​ការប្រព្រឹត្តិ​បទល្មើស​នៅ​ទីនោះ​។​

​ដោយសារ​តែ​ការចរចារ និង​និយាយ​គ្នា​មិន​ត្រូវ រហូត​មាន​ការឈ្លោះប្រកែក​គ្នា ហើយក៏​មាន​ការផ្ទុះអាវុធ​បណ្ដាលឲ្យ​ស្លាប់​យ៉ាង​ដូច្នេះ​។ អ្នក​បាញ់ប្រហារ​ឈ្មោះ ផល ពេញ ជា​នាយ​នគរបាល​ប៉ុស្ដិ៍​អូរ​រ​លែ​។

​បើ​តាម​របាយការណ៍ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ដាក់ជូន​ទៅ​នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សារឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ៖ ករណី​ផ្ទុះអាវុធ​នេះ​បង្កឡើង​ដោយ​លោក ផល ពេញ និង​ឈ្មោះ កើត វេ​ហា ឈ្មោះ ងួ​រ ជា​មន្ដ្រី​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​។​

​បើ​តាម​របាយការណ៍រ​បស់​លោក សូ សុវណ្ណ បានបញ្ជាក់​ថា ជនរងគ្រោះ សេក វឌ្ឍនា មាន​ស្នាម​របួស​ដោយ​គ្រាប់កាំភ្លើង បាញ់​ត្រូវ​៣​គ្រាប់ ជនរងគ្រោះ តើ​ន សុខ​ណៃ ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់ ស្លាប់​នៅ​និង​កន្លែង ដោយឡែក​ជនរងគ្រោះ ថុល ខ្នា ត្រូវ​មួយ​គ្រាប់​ចំពោះ ធ្លាយ​ពោះវៀន​ស្លាប់​ពេល​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​។ ជាមួយគ្នានេះ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​រើស​សំបក​គ្រាប់ AK47 ចំនួន​២​សំបក​ផងដែរ​។​

​ជាមួយ​នឹង​ហេតុការណ៍​នេះ​ផង​ដែរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ជន​ដែល​បាញ់​សម្លាប់​មន្ត្រី​អាវុធហត្ថ មន្ត្រី​បរិស្ថាន និង​បុគ្គលិក​អង្គការ WCS និង​បញ្ជា​ឲ្យ​សមត្ថកិច្ច តាម​ចាប់​ជនដៃដល់​ឲ្យខាងតែបាន​។​

​ជាមួយគ្នា​នេះ​ទាំង​សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​បាន​បញ្ជា និង​ស្នើ​ទៅ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​ស៊ើបអង្កេត​តាម​ចាប់​ជនល្មើស យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​។​

​ចំណាត់ការ​ខ្លាំងៗ និង​មិន​លើកលែង​ឲ្យ​ក្រុម​ជនល្មើស​ខាងលើនេះ ពី​ប្រមុខ​ដឹកនាំ​ក្រសួង​កងកម្លាំងប្រដាប់អាវុធ​ទាំង​២ បាន​ធ្វើឡើង​នៅក្នុង​លិខិត​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព ទាំង​៣​នាក់ ដែល​បាន​ផ្ញើ​ជូន​ពួកគេ​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​
​នៅក្នុង​លិខិត​ចូលរួម​រំលែក​ទុក្ខ​ទាំង​៣​ច្បាប់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ថ្កោ​ល​ទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​ច្បាប់​បាន​ហាមឃាត់ និង​បាន​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស៊ើបអង្កេត តាម​ចាប់​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​”​។​

​សូមបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង នៅ​ចំណុច​ចម្ងាយ​ប្រមាណ​ជា​២៥​គីឡូម៉ែត្រ ពី​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​អូរ​រ​លែ ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី រវាង​កម្លាំង​អាវុធហត្ថ និង​មន្ត្រី​បរិស្ថាន ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន ដែល​បណ្តាលឲ្យ​មាន​អ្នកស្លាប់​៣​នាក់ រួមមាន​៖ ទី​១ ឈ្មោះ សេក វឌ្ឍនា ជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទី​២ ឈ្មោះ កើត សុខ​ណៃ ជា​មន្ត្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន និង​ទី​៣ ឈ្មោះ ថុល ខ្នា ជា​បុគ្គលិក​របស់​អង្គការ​សមាគមន​អ​ភ​រិរ​ក្ស​សត្វព្រៃ Wildlife Conservation Society (WCS) បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

​ជាមួយគ្នានេះ ជនល្មើស​ដែល​សង្ស័យ​ជា​អ្នក​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​ទាំង​៣​នាក់ គឺ​នាយ​នគរបាល​ប៉ុស្តិ៍​អូរ​លែ លោក ផល ពេញ បូក​រួម​ទាំង​ឈ្មោះ កើត វេ​ហា និង​ឈ្មោះ ងួ​រ ជា​មន្ដ្រី​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​អូរ​រ​លែ ប៉ុន្តែ​រហូត​មកដល់ពេលនេះ បាននិងកំពុង​រត់គេច​ខ្លួន ហើយ​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×