Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Vietjet ត្រូវបាន​ទទួលស្គាល់ ជា​ម៉ាក​យីហោ​វៀតណាម ដែលមាន​ឥទ្ធិពល​បំផុត​លើ ពិភពលោក​

spot_img

​ភ្នំពេញ​៖ បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី ២៧ កក្កដា ២០២០ ៖ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានទទួល​ពានរង្វាន់​ជា​ម៉ាក​យីហោ​របស់ វៀតណាម ដែលមាន​ឥទ្ធិពល​បំផុត បន្ទាប់ពី​បានឈ្នះ​ពានរង្វាន់ “​ម៉ាក​យីហោ​វៀតណាម – ឥទ្ធិពល​សកល​” រួច មក​។

​ពានរង្វាន់​នេះ​ត្រូវបាន​សម្រេច​ដោយ​ក្រុម​គណៈកម្មការ ដែលមាន​សមាសភាព ជា​អ្នកជំនាញ និង​ថ្នាក់ដឹកនាំ អន្តរជាតិ​នៅក្នុង​វិស័យ​សារគមនាគមន៍ និង​ទំនាក់ទំនង​សាធារណៈ ក្រោម​កម្មវិធី PRNewswire Awards 2020​។

​ក្រុមហ៊ុន Vietjet ត្រូវបានគេទទួលស្គាល់​ចំពោះ​សមិទ្ធផល​របស់ខ្លួន​ក្នុងនាម​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុងការ​ពង្រីក​
​បណ្តាញ​ហោះហើរ និង​ម៉ាក​យីហោ​របស់ខ្លួន តាមរយៈ​សកម្មភាព​នានា​នៅ​ទូទាំង​ពិភពលោក ដែល​សកម្មភាព ទាំងនោះ​សុទ្ធតែ​មាន​ភាព​ច្នៃប្រឌិត មាន​អត្ថន័យ និង​ជួយ​បំផុសគំនិត​ថែមទៀត ។​

​លោកស្រី Nguyen Thi Thuy Binh នាយិកា​រង​ក្រុមហ៊ុន Vietjet បាន​ថ្លែង​ក្នុង​កម្មវិធី​ទទួល​ពានរង្វាន់​នោះ​ថា​៖ “​តាម រយៈ​ការពង្រីក​បណ្ដាញ​ជើងហោះហើរ​របស់​យើង​ទូទាំង​ទ្វីបអាស៊ី និង​ការបង្កើន​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​ទូទាំង សកលលោក ក្រុមហ៊ុន Vietjet គឺជា​ទូត​ដ៏​ល្អ ជួយ​នាំ​ប្រទេស​វៀតណាម​ខិត​កាន់តែ​ជិត​ទៅរក​មិត្ត​អន្តរជាតិ​នានា ហើយ​ចូលរួមចំណែក​ដល់​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សកលលោក​ថែមទៀត​។ យើង​អាច សម្រេច នូវ​សមិទ្ធផល​ទាំងនេះ​បាន ក៏​ដោយសារ​ការពង្រីក​បណ្ដាញ​ហោះហើរ​របស់​យើង​បាន​រហូតដល់​ទៅ​ជាង ២០០ ផ្លូវ ហោះហើរ បាន​ដឹកជញ្ជូន​អ្នកធ្វើដំណើរ​បាន​ជាង ១០០ លាន​នាក់​ហើយ រហូតមក​ល់​ពេលនេះ ហើយ​កិច្ចព្រមព្រៀង​អាជីវកម្ម​ខ្នាត​ធំ​ជាច្រើន​ត្រូវបាន​ចុះហត្ថលេខា​ជាមួយនឹង​ដៃគូ​អន្តរជាតិ ក៏ដូចជា ជួយ​បង្កើត​ការងារ​ដល់​មនុស្ស រាប់ម៉ឺន​នាក់ នៅក្នុង​ទ្វីបអាស៊ី អឺរ៉ុប និង​អាមេរិក​”​។

Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​តែមួយគត់ ដែល​ស្ថិត​ក្នុងចំណោម​សហគ្រាស​តិចតួច ប៉ុណ្ណោះ​ក្នុងប្រទេស វៀតណាម ដែល​អភិវឌ្ឍ​ម៉ាក​យីហោ​របស់ខ្លួន​ចេញទៅ​ក្រៅប្រទេស ដើម្បី​បន្ថែម​គុណ​តម្លៃ​បន្ថែមទៀត ក៏ដូចជា ជួយ​ជំរុញ​ដល់​ក្រុមហ៊ុន​ដទៃ​នៅក្នុង​ទីផ្សារ​អន្តរជាតិ​។

​ក្រុមហ៊ុន​បាន​កសាង​បណ្ដាញ​ដៃគូ​នៅក្នុង​ទីផ្សារ​ទាំងអស់​ដែល​ខ្លួន​ធ្វើ​ប្រតិបត្តិការ រាប់បញ្ចូល​ទាំង​នៅក្នុង​ប្រទេស កម្ពុជា​ផង ដើម្បី​ផ្ដល់ព័ត៌មាន​ថ្មីៗ​បំផុត និង​ភាពងាយស្រួល​ជាង​មុន​សម្រាប់​អតិថិជន​របស់ខ្លួន​។

​លោកស្រី Nguyen Thi Thuy Binh បាន​ឲ្យ​ដឹងថា​៖ “​យើង​មាន​មោទនភាព​ដែល​ក្រុមហ៊ុន Vietjet ជា​ម៉ាក យីហោ​វៀតណាម ដែល​ស្ថិតក្នុង​ឧស្សាហកម្ម​ហោះហើរ ទទួលបាន​ការពេញចិត្ត​ពី​សំណាក់​អតិថិជន និង ដៃគូ​រាប់លាន​នាក់ ហើយ​បាន​ក្លាយជា​ក្រុ​ហ៊ុន​គំរូ​មួយ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ជុំវិញ​ពិភពលោក​”​។

​កម្មវិធី​ពានរង្វាន់​ឆ្នាំ ២០២០ នេះ​ត្រូវ​បានរៀបចំ​ដោយ PR Newswire ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Cision Ltd ដែលជា​ក្រុមហ៊ុន​ចែកចាយ​ព័ត៌មាន​ឈានមុខ​គេ​នៅលើ​សកលលោក ហើយ​ផ្ដល់​កម្មវិធី និង​សេវា​ផ្នែក ផ្សព្វផ្សាយ តាមរយៈ​បណ្ដាញ​ចែកចាយ​ព័ត៌មាន​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដោយ​គ្របដណ្ដប់​លើ​ប្រព័ន្ធ ផ្សព្វផ្សាយ​ជាង ៣០ ម៉ឺន នៅក្នុង​បណ្ដា​ប្រទេស​ជាង 170 ដោយមាន​ជាង 40 ភាសា​។​

​អំពី​ក្រុមហ៊ុន Vietjet

Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​ក្នុងប្រទេស​វៀតណាម​ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍ ទំនើប​មួយ ដែល​ផ្ដល់ជូន​នូវ​តម្លៃ​សំបុត្រ​ប្រកបដោយ​ភាព​សន្សំសំចៃ​ជាមួយនឹង​សេវាកម្ម​ច្រើន​មុខ​ដើម្បី​បំពេញ​តាម​តម្រូវការ របស់​អតិថិជន​។ ក្រុមហ៊ុន Vietjet មិន​ត្រឹមតែ​ផ្តល់​សេវា​ដឹក​ជ​ញ្ចូ​ន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏ មានប្រើ​ប្រាស់ បច្ចេកវិទ្យា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ដើម្បី​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ផ្សេងៗ​សម្រាប់​អតិថិជន​ផងដែរ​។

​ក្រុមហ៊ុន Vietjet គឺជា​សមាជិក​ពេញសិទ្ធិ​របស់​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ដោយ​ទទួលបាន វិ​ញ្ញាប​ន​ប័ត្រ សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ (IOSA) ពី IATA​។ ក្រុមហ៊ុន Vietjet ត្រូវបាន​ចាត់ថ្នាក់​ថា​ជា “​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​សម្រាប់​ការគិតថ្លៃ​សេវា​ដឹកជញ្ជូន​ទាប​បំផុត​ឆ្នាំ​2018 – 2019” និង​បានទទួល​រង្វាន់​សុវត្ថិភាព​ខ្ពស់បំផុត​លំដាប់​ផ្កាយ 7 នៅ​ឆ្នាំ 2018 ដោយ​គេហទំព័រ​ដាក់ពិន្ទុ សុវត្ថិភាព​និង​ផលិតផល​តែមួយគត់​របស់​ពិភពលោក​ឈ្មោះ AirlineRatings.com ។​

​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ក៏​ត្រូវបាន​ចាត់ថ្នាក់​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ បំផុត​ទាំង 50 របស់​ពិភពលោក​ក្នុង​ឆ្នាំ​2018 និង 2019 សម្រាប់​ភាពរឹងមាំ​ផ្នែក​ហិរញ្ញប្បទាន និង​ប្រតិបត្តិការ ដែល​ការចាត់​ថ្នាក​នេះ​ធ្វើឡើង​ដោយ Airfinance Journal ។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ក៏ត្រូវ​បានទទួល​ស្គាល់​ថា​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ដែល​ផ្ដល់នូវ​តម្លៃ​សំបុត្រ បែប​សន្សំសំចៃ ដោយ​ស្ថាប័ន​ល្បីៗ​ដូចជា Skytrax, CAPA, Airline Ratings និង​ស្ថាប័ន​ជាច្រើន​ទៀត​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​គេហទំព័រ​៖ www.vietjetair.com ៕

​ដោយ​៖CEN​

 

spot_img
×