Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម​នឹង​ជម្លៀស​ប្រជាជន​ជិត ១០០.០០០​នាក់​ចេញពី​ក្រុង​ដា​ណា​ង ក្រោយ​មានការ​ផ្ទុះ​វីរុស​

spot_img

​ប្រទេស​វៀតណាម​នឹងធ្វើ​ការជម្លៀស​ប្រជាជន​ចំនួន ៨០.០០០​នាក់ ដែល​ភាគច្រើន​ជា​អ្នកទេសចរ​ក្នុងស្រុក ចេញពី​ទីក្រុង​ដា​ណា​ង (Danang) ក្រោយ​ប្រជាជន ៣​នាក់​ត្រូវបាន​គេ​ធ្វើតេស្ត​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា កាលពី​ចុង​សប្តាហ៍​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​វៀតណាម​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​ការ​ជន្លៀស​នឹងត្រូវ​ប្រើ​រយៈពេល ៤​ថ្ងៃ ដោយ​ប្រើប្រាស់​ជើងហោះហើរ​ក្នុងស្រុក​ប្រហែល ១០០​ដង​ក្នុង​មួយថ្ងៃ​ពី​ទីក្រុង​ដា​ណា​ង ទៅកាន់​ទីក្រុង​ចំនួន ១១​របស់​វៀតណាម​។

​ប្រទេស​វៀតណាម​ចាប់ផ្តើម​បង្កើន​ការប្រុងប្រយ័ត្ន​ឡើងវិញ​ចំពោះ​វីរុស​កូ​រ៉ូ​ណា កាលពី​ចុង​សប្តាហ៍ ក្រោយ​មានការ​រកឃើញ​ករណី​ឆ្លង​វីរុស​ក្នុង​មូលដ្ឋាន​ជា​លើកដំបូង នៅក្នុង​រយៈពេល ៣​ខែ​ចុង​ក្រោយនេះ​។​

​ដោយសារ​តែមាន​វិធាន​ការដាក់​មនុស្ស​ឲ្យ​នៅ​ដោយឡែក​ដ៏​តឹងរ៉ឹង និង​កម្មវិធី​ធ្វើតេស្ត​ដ៏​ទូលំទូលាយ ប្រទេស​វៀតណាម​បាន​ទប់ស្កាត់​ការរីក​រាលដាល​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​រក្សា​ការឆ្លង​មក​កម្រិត​ទាប ដោយមាន​អ្នក​ឆ្លង​សរុប​ត្រឹមតែ ៤១៥​នាក់ ហើយ​ប្រទេស​នេះ​មិនមាន​ការឆ្លង​ក្នុង​មូលដ្ឋាន​រយៈពេល ១០០​ថ្ងៃ​ចុងក្រោយ​។​

​មិនមាន​អ្នកជំងឺ​ណា​ម្នាក់​ឡើយ​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។​

​សូមបញ្ជាក់​វា វីរុស​កូ​រ៉ូ​ណា ដែលមាន​ឈ្មោះ​ផ្លូវការ​ថា COVID-19 បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រីក​រាលដាល​យ៉ាង​លឿន​ទៅកាន់​ជុំវិញ​ពិភពលោក​។​

​បើតាម​តួលេខ​ចុងក្រោយ វីរុស​នេះ​បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ៦៤០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ១៦,២​លាន​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters

 


spot_img
×