Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​២​នាក់ និង​រងរបួស​ធ្ងន់​៥​នាក់ ពេល​រថយន្ត បុក​គោយន្ត​កន្ត្រៃ​ពេញទំហឹង​

spot_img

​ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​ស្លាប់ ២​នាក់ និង​រងរបួស​ធ្ងន់​៥​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​គោយន្ត​កន្ត្រៃ នៅ​ថ្ងៃទី​២៦ ខែ កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ៣​និង​៥០​នាទី ចំណុច​ភូមិ​ចាស់ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៣៧ -៣៨ លើផ្លូវ​លេខ​៥៣ ក្រាល​កៅស៊ូ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​បឹង​ស្ទេង ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក HYUNDAI ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0905 (​ប្រភេទ​រថយន្ត​ប៉ែន​ដឹក​ដី​) ។ បើកបរ​ដោយ ឈ្មោះ វង់ វាសនា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្របៅ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បើក​ចេញពី​ទិស​ខាងលិច ទៅ​ទិសខាងកើត ក៏បាន​បុក​ជាមួយ​គោយន្ត ម៉ាក KUBOTA ពណ៌​ក្រហម ដែលមាន សណ្តោង​រ៉ឺម៉ក បើកបរ​ដោយ​ឈ្មោះ ទាត់ សីហា អាយុ ២៩ ឆ្នាំ រស់នៅ​ស្រែ​ព្រិច ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ ដោយមាន​អ្នករួមដំណើរ ៦ នាក់ បើកបរ​ចេញពី​ទិសខាងកើត ទៅ​ទិស​ខាងលិច ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា ពេល​បើក​មកដល់ ចំណុច​ខាងលើ​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​គោយន្ត​កន្ត្រៃ​យ៍ ចំ​ពីមុខ បណ្តាល​ឲ្យ​អ្នករួមដំណើរ​លើ​គោយន្ត​ស្លាប់​២​នាក់ គឺ​១/​ឈ្មោះ យី ណុ​ក ភេទ​ស្រី អាយុ ២០ ឆ្នាំ រស់នៅ ភូមិ​ស្រែ​ព្រិច ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស (​ប្រពន្ធ​របស់​អ្នកបើកបរ​) ។ ២/​ឈ្មោះ​អឿន ម៉ាច ភេទ​ស្រី អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ ឃុំ ស្រុក ជាមួយគ្នា និង​រងរបួស​ចំនួន ៥​នាក់ (​ធ្ងន់​ស្រី​៤​នាក់ អ្នកបើក​គោយន្ត និង​អ្នករួមដំណើរ​) ត្រូវបាន​បងប្អូន​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ស្រុក បានធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ឈ្មោះ វង់ វាសនា ដើម្បី​សាកសួរ​បំភ្លឺ​ពី ដំណើរ​រឿងហេតុ និង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×