Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួប​ជាមួយ​តារា Tik Tok ដែល​បានប្រែក្លាយ​កាបូប​ប្រណីតៗ ទៅជា​សម្លៀកបំពាក់​ស្អាតៗ ស្ទើរ​មិនគួរ​ឲ្យ​ជឿ (​វីដេអូ​)

spot_img

Alexa Jade អាយុ ២៩ ឆ្នាំ ជាន​ជនជាតិ​ហ្វីលីពីន បាន​កំពុង​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម Youtube, Tik Tok និង Instragram សម្រាប់​ជំនាញ​ដ៏​ប៉ិនប្រសព្វ​របស់​នាង ក្នុងការ​កែច្នៃ​សម្លៀកបំពាក់​បែប DIY ដ៏​មិនគួរ​ឲ្យ​ជឿ ចេញពី​កាបូប​ប្រណីតៗ​ក្លែងក្លាយ​។​

​នាង​ក៏​ត្រូវបាន​គេ​ស្គាល់ តាមរយៈ​ឆា​ណែ​ល​យូ​ធូប​របស់​នាង​ដែលមាន​ឈ្មោះថា Nava Rose ផងដែរ ដែលជា​ឆា​ណែ​ល​ស្តីពី​វីដេអូ​ប្លែកៗ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ចាប់អារម្មណ៍​យ៉ាងច្រើន​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ Vogue នាង Alexa បាន​បញ្ចេញ​ឲ្យ​ដឹងថា នាង​បាន​រៀន​ដេរ​នៅផ្ទះ តាំងពី​នៅ​វ័យក្មេង​មក​ម្លេះ តាមរយៈ​ការទិញ​សម្លៀកបំពាក់​ដែលមាន​តម្លៃថោកៗ នៅតាម Walmart ហើយ​ប្រែក្លាយ​វា​ទៅជា​ការ​រចនា​ប្លែកៗ​។​

​នាង​ក៏បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ខ្ញុំ​តែង​បង្កើត​ការច្នៃប្រឌិត​នេះ​ឡើង ប៉ុន្តែ មិន​ចាប់ផ្តើម​ប្រើ​ម៉ាស៊ីនដេរ រហូត​នាង​រៀន​ដល់​ថ្នាក់​ម​ជ្ឈឹ​ម ព្រោះ​ម៉ាស៊ីនដេរ​ធំៗ បានធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច​» ។​

​ក្រៅពី​ការធ្វើ​វីដេអូ​សម្លៀកបំពាក់​បែប DIY, Alexa ក៏បាន​បង្កើត​មគ្គុទ្ទេសក៍​ស្ទា​យ​ពេញនិយម​ផ្សេងៗ​ផង​ដេរ​។

Alexa ក៏បាន​ប្រមូល​អ្នកតាមដាន​ជាង ២ លាន​នាក់ នៅលើ Tik Tok ខណៈ​នៅលើ​ឆា​ណែ​ល Youtube របស់​នាង​វិញ គឺ​ឈានដល់​ចំណុចកំពូល​ទៅហើយ​៕ ដោយ​៖ លឹម​ហុង​

 


​​

spot_img
×