Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រើសរើស​ខេត្តស្វាយរៀង គឺជា​ខេត្ត​ទី​១ សម្រាប់​ដក​ពិសោធន៍​ក្នុងការ​រៀបចំ​វេទិកា​ពិភាក្សា លើកកម្ពស់​សមត្ថភាព​យុវជន និង​សហគ្រិនភាព​

spot_img

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នេះ​បាន ទទួល​ជួប​លោកស្រី ចម និម្មល រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​នាយកដ្ឋាន​ហិរញ្ញវត្ថុ ផ្គត់ផ្គង់ និង​ជំរុញ​សហគ្រិនភាព នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ប្រតិភូ ដើម្បី​ពិភាក្សា​ការងារ​ស្ដីពី​ការត្រៀម​រៀបចំ វេទិកា​ពិភាក្សា​លើកកម្ពស់​សមត្ថភាព​យុវជន និង​សហគ្រិនភាព​ក្រោម​ប្រធានបទ “​ការជំរុញ​សហគ្រិនភាព​វ័យក្មេង​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​” នៅ​ខេត្តស្វាយរៀង នាពេលខាងមុខ ។​

លោកស្រី ចម និម្មល បាន​ថ្លែងថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ដោយ​មើលឃើញ​ពី​ការអភិវឌ្ឍ សមិទ្ធផល និង​សក្ដានុពល​នានា​នៅក្នុង​ខេត្តស្វាយរៀង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានសម្រេច​ជ្រើសរើស​ខេត្តស្វាយរៀង​គឺជា​ខេត្ត​ទី​១ សម្រាប់​ដក​ពិសោធន៍​ក្នុងការ​រៀបចំ​វេទិកា​ពិភាក្សា លើកកម្ពស់​សមត្ថភាព​យុវជន និង​សហគ្រិនភាព​ក្រោម​ប្រធានបទ “​ការជំរុញ​សហគ្រិនភាព​វ័យក្មេង​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​” ដែល​គ្រោង​នឹង​រៀបចំ​នៅ​សប្ដាហ៍​ទី​២ ខែសីហា ឆ្នាំ​២០២០ ក្នុង​គោលបំណង ១-​ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ ពាក់ព័ន្ធ​ទៅលើ​ឱកាស​ឈានទៅរក​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​ទៅដល់​យុវជន និង​ម្ចាស់​អាជីវកម្ម ២-​បំផុសគំនិត​ក្នុងការ​ចាប់យក​ឱកាស​ដើម្បី​បង្កើត​អាជីវកម្ម និង​ការអភិវឌ្ឍ​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ស្របតាម​បរិបថ និង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ក្នុង​តំបន់ និង ៣-​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ស្របតាម​គោលនយោបាយ​ជាតិ​ក្នុងការ​អភិវឌ្ឍ និង​លើកកម្ពស់​សមត្ថភាព​យុវជន និង​សហគ្រិនភាព​សម្រាប់​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ។ ជាមួយនេះ លោកស្រី ក្នុងនាម​ក្រុមការងារ​ក៏​សូម​ស្នើការ​សហការ​គាំទ្រ ពី​ឯកឧត្ដម​អភិបាលខេត្ត ដើម្បី​រៀបចំ​វេទិកា​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​លោក​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បានជ្រើសរើស​ខេត្តស្វាយរៀង ជា​ខេត្ត​ទី​១ សម្រាប់​ការរៀបចំ​វេទិកា​ដ៏​មាន​សារសំខាន់​នេះ ព្រមទាំង​បាន​ចាត់តាំង​ក្រុមការងារ ដឹកនាំ​ដោយ​លោកស្រី​ប្រធាន​នាយកដ្ឋាន អញ្ជើញ​មកជួប​ពិភាក្សា​ជាមួយ​រដ្ឋបាលខេត្ត​នាពេលនេះ ។ ក្នុងនាម​អាជ្ញាធរខេត្ត លោក​សូម​គាំទ្រ និង​សហការ​សម្របសម្រួល​ជានិច្ច ដើម្បី​ឲ្យ​កម្មវិធី​នេះ​ប្រព្រឹត្តទៅបាន​ជោគជ័យ ស្របតាម​គោលបំណង​ដែល​បាន​គ្រោងទុក ហើយ​ឯកឧត្ដម​សូម​ប្រគល់​កិច្ចការ​នេះ ជូន​ឧត្ដម​អភិបាលរង​ខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ទាំងបី ដើម្បី​សហការ សម្របសម្រួល និង​ពិភាក្សា​ការងារ​លម្អិត​ជាមួយ​ក្រុមការងារ​នាយ​ក​ដ្ឋា​ន​ហិរញ្ញវត្ថុ ផ្គត់ផ្គង់ និង​ជំរុញ​សហគ្រិនភាព នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាពិសេស​លើ​ការងារ​ជ្រើសរើស​កសិករ​គំរូ និង​សមាសភាព​ដែល​ត្រូវ​ចូលរួម ៕ ដោយ​៖​វ៉ៃ​កូ​

spot_img
×