Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ទឹក​បើកបរ​មិន​ប្រយ័ត្ន បុក​ជាមួយនឹង​រថយន្ត​ដឹក​ឥដ្ឋ ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ(វីដេអូ)​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បើករថយន្ត​ដឹក​ទឹក​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ឥដ្ឋ​ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ ដែល​ហេតុការណ៍​នេះ​បានកើត​ទ្បើង​នៅវេលា​ម៉ោង​11​និង​20​នាទី ថ្ងែ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ទល់នឹង​មុខ​វត្ត​ឫស្សី​សាញ់ ស្ថិតនៅ​ក្នង​ភូមិ​រកា ស​ង្តា​ត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ដឹក​ឥដ្ឋ ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​3B9432 បាន​បើក​តាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង មកដល់​ចំណុច​មុខ​វត្ត​ឫស្សី​សាញ់ ក៏​ឃើញ​រថយន្ត​ដឹក​ទឹក​មួយគ្រឿង​បាន​បត់​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ឥដ្ឋ ប​ណ្តោ​ល​ឲ្យ​រង​ការខូចខាត​ផ្នែក​ខាងមុខ​រថយន្ត​ដឹក​ទឹក​ធុន​ធំ​មួយគ្រឿង ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ក្រហម ពាក់​ផ្លាកលេខ AT20 3-0590 បាន​បើក​ចេញពី​វត្ត​ឫស្សី​សាញ់​បាន​បត់​ពី​ផ្លូវ​៥០​ម៉ែត្រ ក្នុងទិសដៅ​ស្របគ្នា ក៏​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ឥដ្ឋ​រង​ការខូចខាត​ផ្នែក​ចំហៀង​រថយន្ត​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ខណ្ឌដង្កោ​ក៏បាន​មកដល់​កន្លែង បាន​ឲ្យ​ភាគី​ទាំងសង់ខាង​
​សម្រួល​គ្នា ហើយ​រថយន្ត​ដឹក​ទឹកបាន​ចេញថ្លៃ​ការខូចខាត​ទៅលើ​រថយន្ត​ដឹក​ឥដ្ឋ ដើម្បី​បញ្ចប់រឿង​តែម្តង​៕ ដោយ​៖​ផាន់​ណា មី​ដា​


spot_img
×