Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ ជាន់​ចំ​មីនតោន​ផ្ទុះ​ស្លាប់​កម្មករ​ម្នាក់​

spot_img

​ខេត្តបាត់ដំបង​៖ អាជ្ញាធរ​មីន បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​០៥ នាទី នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង មាន​ករណី​គ្រោះថ្នាក់​ដោយសារ​មីនតោន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​។

​ជនរងគ្រោះ ឈ្មោះ ប៉ាត់ រិត ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ​បណ្តាល​ឲ្យ​ជាន់​មីនតោន​ផ្ទុះ​។ បុរសរងគ្រោះ ជា​អ្នកបើកបរ​ត្រាក់ទ័រ​រងរបួស​ធ្ងន់ ហើយ​ត្រូវស្លាប់​ពេលមកដល់​មន្ទីរ​ទេ​ព្យ និង​ខូចខាត​ត្រាក់ទ័រ​មួយគ្រឿង ដោយ​ដាច់​ជា​ពីរ​កំណាត់​។ គ្រោះថ្នាក់​នេះ​កើត​នៅពេល​ត្រាក់ទ័រ​កំពុង​ភ្ជួរដីចំការ​ស្វាយ​។
​សូម​សំដែង​នូវ​មរណៈទុក្ខ និង​មានការ​សោកស្តាយ ចំពោះ​គ្រោះថ្នាក់​កើតឡើង​លើដី​ចំកា​រ និង​ជា​ដី​លំនៅដ្ឋាន ដែល​បាន​ប្រើប្រាស់​ជាច្រើន​ឆ្នាំ​មកហើយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×