Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃអង្គារ ទី ២៨ ​ខែកក្កដា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅពេលនេះ​លោកអ្នក​គប្បី​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បានល្អ​ពីព្រោះ​មាន​បញ្ហា​ខ្លះ​កំពុង​យាយី​តែ​យ៉ាងណា​បើ​លោក​អ្នកចេះ​ដោះស្រាយ​នោះ​បញ្ហា​ធំ​សោះ​អាច​ប្រែជា​តូច​វិញ​ពុំខាន​។

ជំនួញ ៖ ​​បញ្ហា​ប្រាក់កាស​មានការ​លូតលាស់​ទៅមុខ​គ្រាន់បើ​ហើយ​បើទោះបី​មិន​ច្រើន​ក៏មាន​ការចូល​គ្រាន់​បំពេញ​ក្រពះ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។

ការងារ ៖​ក្នុងថ្ងៃនេះ​ជួប​បញ្ហាលំបាក​ចិត្តច្រើន ហើយ​បើ​ចង់​ធ្វើ​កិច្ចការ​ធំៗ​មិនសូវ​ទទួលលទ្ធផល​ដូច​ជាទី​ក្តី​ប្រាថ្នា​ឡើយ​គឺ​តែង​មានការ​ខកបំណង​ច្រើនជាង​។

ជំនួញ ៖ ​​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាចនិយាយបាន​ថា​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ច្រើន​បំផុត​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​នាំទុក្ខ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នា​មិនតិច​នោះឡើយ​៕

​ឆ្នាំខាល​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​មកវិញ​គ្រាន់​កក់ក្តៅ​សន្សឹមៗ​ផង​។​

ជំនួញ ៖ ​មានការ​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ស្រួល​ចិត្ត​មួយចំនួន​ផង​។

ស្នេហា ៖ កំលោះ​ក្រមុំ​បើ​លោកអ្នក​បន្ថែម​ការយក​ចិត្ត​ទុកដាក់​និង​បន្ថែម​ក្តី​ស្រឡាញ់​ពិតជា​ប្រែក្លាយ​ពី​ភាព​អាប់អួ​មក​ភ្លឺ​ថ្លា​វិញ​ជាក់​ជាពុំខាន​៕

ឆ្នាំថោះ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​តែ​យ៉ាងណា​បញ្ហា​សៅហ្មង​តែង​កើតមាន​ផងដែរ​។

ជំនួញ ៖ ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​អញ្ចឹង​ផង​។

ស្នេហា ៖ ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖​នៅពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពល្អប្រសើរ​ច្រើន​នាក់​មកហើយ និង​ទោះ​ប្រកបការងារ​អ្វី​ឃើញថា​មាន​ភាព​គ្រាន់​សុខដុម​ផង​។

ជំនួញ ៖ ​នៅថ្ងៃនេះ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​ហើយ​គេ​បានត្រឹមតែ​អោបដៃ​មើល​៕

ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងារ​ក្នុងនេះ​អាច​ទំនាក់ទំនង​ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។

ជំនួញ ៖ ​​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​ហើយ​ត្រូវ​មក​ខ្លោចផ្សារ​ចិត្ត​ឥតអំពើ ៕

ឆ្នាំមមី​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖នៅថ្ងៃនេះ​លោកអ្នក​បើ​ចង់​និយាយ​ជាមួយ​នរណាម្នាក់​គេ​តែង​ស្តាប់បង្គាប់​ឬ​ជឿ​តាម​ច្រើនជាង​សព្វមួយដង​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​ឆាប់រហ័ស​ជានិច្ច​។

ជំនួញ ៖ មានការ​រីកលូតលាស់​ទៅមុខ​សន្សឹមៗ​តែ​ប្រយ័ត្ន​ការកើត​ជម្លោះ​វិវាទ​ណាមួយ​ព្រោះតែ​សម្តី​ច្រំ​ដែល​ឥត​បានការ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​មាន​ចូល​និយាយ​ដល់​ចាស់ទុំ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំមមែ​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ឃើញថា​តែងមាន​ការ​រាំង​​ស្ទះ​និង​បញ្ហា​មិនល្អ​យាយី​ច្រើនជាង​សព្វមួយដង​។

ជំនួញ ៖ ​ជួប​ការពិបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង​និង​ភាគច្រើន​លាភ​ហេង​ច្រើន​បោល​ហួស​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​មិនទាន់មាន​គូគាប់​កុំ​គប្បី​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​នាំ​រឿង​រាវ​អំពលទុក្ខ​នៅពេល​ក្រោយ​៕

ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​តែង​ហុច​ផល​ល្អៗ​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ក្រៅពីនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​គួរឱ្យ​សប្បាយចិត្ត​ថែមទៀត​។​

ជំនួញ  ​លោកអ្នក​អាច​បើកហាង​ថ្មី​ឬ​ទិញ​ក​ន្លែ​លក់ដូរ​ថ្មី​តែង​ជោគជ័យ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មិនទាន់មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នាំ​ជួប​ផល​លំបាក​នៅ​គ្រាក្រោយ​៕

ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ក្នុងថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​សន្សឹមៗ​កុំ​បំបោល​ហើយ​ត្រូវឱ្យ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​ផល​លំបាក​ដែល​លោកអ្នក​ត្រូវ​រាប់​រង​ណាស់​ផង​។

ជំនួញ ៖ ​​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ​ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ឬ​ការបណ្តាក់ទុន​ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​ក្រៅពីនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោកសង្រេង​ជាក់​ជាពុំខាន​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​មាន​ច្រើន​ក្នុង​ខ្លួន​ម្នាក់ៗ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​មនុស្ស​យើង​គ្រប់រូប​មុនពេល​ដែល​បានទទួល​អ្វីដែល​សម​ដូច​ក្តី​ប្រាថ្នា​នោះ​ចាំ​​បាច់​ណាស់​ត្រូវ​ពុះពារ​ការលំបាក​គ្រប់បែបយ៉ាង​ណាមួយ​ខ្លះ​ទើប​ផល​សម្រេច​កើតមាន​នៅពេល​ក្រោយ​ឆ្លើយតប​មកវិញ​។

ជំនួញ ៖ ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​សម្រាប់​បំពេញ​បំពង់​ហើយ​បើ​ចង់​បណ្តាក់ទុន​ធ្វើ​អ្វី​ក៏​តែង​លូតលាស់​គួរសម​ជានិច្ច​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជួប​ផល​លំបាក​មួយចំនួន​ដែល​ត្រូវ​រែកពន់​ផង​។

ជំនួញ ៖ មានការ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​ការធ្វើដំណើរ​ទៅ​ទិសនិរតី​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

spot_img
×