Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ ក្រើនរំលឹក​ដល់​មន្ត្រីជាន់ខ្ពស់​សាលាឧទ្ធរណ៍​និង​តុលាការ​សាលាដំបូង​និង​មន្ត្រីក្រោមឱវាទ ត្រូវតែ​បន្ត​អនុវត្ត​នូវ​អភិក្រម​ទាំង​៥ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ឲ្យ​ការងារ​យុត្តិធម៌​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​

spot_img

​បាត់ដំបង​៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​មន្ត្រីជាន់ខ្ពស់​សាលាឧទ្ធរណ៍​តំបន់​និង​តុលាការ​សាលាដំបូង​និង​មន្ត្រីក្រោមឱវាទ ត្រូវតែ​បន្ត​អនុវត្ត​នូវ​អភិក្រម​ទាំង​៥ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ឲ្យ​ការងារ​យុត្តិធម៌​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ រួមទាំង​ខិតខំ​ដោះស្រាយ​នូវ​សំណុំរឿង​ដែល​នៅសល់​ឲ្យ​អស់​ជា​ទំនុកចិត្ត​ដល់​ពលរដ្ឋ​ក្នុង​ការងារ​ស្វែងរក​យុត្តិធម៌​។​ ការលើកឡើង​នេះ ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​និង​អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង​និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០២០​។​

​ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​មានប្រសាសន៍ថា​នាពេល​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​ផ្នែក​ច្បាប់​កម្ពុជា កំពុង​ជួប​បញ្ហា​ប្រឈម​ចំនួន​២ ដែល​ធ្វើ​ឲ្យ​ការអនុវត្ត​ច្បាប់​នៅមានកម្រិត ដោយ​បញ្ហា​ទាំង​២​ចំណុច​គឺ​ទី​១​ទាក់ទង​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​និង​ទី​២​ទាក់ទង​នឹង​ពលរដ្ឋ ដោយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​នៅត្រង់ចំណុច​ថា​ច្បាប់​ចេញ​ថ្មីៗ​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​រួមមាន​មន្ត្រី​តុលាការ​និង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​ច្បាប់​ថ្មី​ឬ​ហៅ​ម្យ៉ាង​ទៀតថា​ដើរ​មិនទាន់​ច្បាប់ ចំណែក​ការពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​វិញ​គឺ​ពួកគាត់​មិនទាន់​ដឹង​ពី​វិធានការ​ច្បាប់​ថ្មី​ឬក៏​ដឹង​ដែរ តែ​ពួកគាត់​មួយចំនួន​មិន​អនុវត្តតាម​ជាក់ស្ដែង​ឧទាហរណ៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។​ដោយ​បញ្ហា​ទាំងអស់​នេះហើយ​គឺ​ក្រសួង​តែង​ធ្វើការ​រ​បណ្ដុះបណ្ដាល​ជាប្រចាំ អំពី​ការយល់ដឹង​ពី​ច្បាប់​ទូទៅ​ដល់​មន្ត្រី​តុលាការ​ឬ​មន្ត្រី​សមត្ថកិច្ច​អនុវត្ត​ច្បាប់​។​ចំពោះ​ការយល់ដឹង​ពី​ច្បាប់​របស់​ពលរដ្ឋ​គឺ​ទាមទារ​ឲ្យ​មានការ​ផ្សព្វផ្សាយ បាន​ឲ្យ​ទូលំទូលាយ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ក្នុងនោះ​ក៏មាន​អ្នកសារព័ត៌មាន​នានា ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ផុលផុស​ផងដែរ​។​

​ឯកឧត្តម កើត រិ​ទ្ធ បាន​ក្រើនរំលឹក​ដល់​មន្ត្រីជាន់ខ្ពស់​សាលាឧទ្ធរណ៍​តំបន់​និង​តុលាការ​ដំបូង​ខេត្តបាត់ដំបង ក៏ដូចជា​មន្ត្រីក្រោមឱវាទ ត្រូវតែ​បន្ត​អនុវត្ត​នូវ​អភិក្រម​ទាំង​៥ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ឲ្យ​ការងារ​យុត្តិធម៌​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ រួមទាំង​ខិតខំ​ដោះស្រាយ​នូវ​សំណុំរឿង​ដែល​នៅសល់​ឲ្យ​អស់ ជា​ទំនុកចិត្ត​ដល់​ពលរដ្ឋ​ក្នុង​ការងារ​ស្វែងរក​យុត្តិធម៌​។​

​ឯកឧត្តម នួន សាន​អគ្គព្រះរាជអាជ្ញារ​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង​ទើប​ឡើងកាន់តំណែង​ថ្មី បាន​ប្ដេជ្ញាចិត្ត​អនុវត្តតាម​ប្រសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុង​បេសកកម្ម​ការងារ​ថ្មី ក្នុង​វិស័យ​យុត្តិធម៌​នេះ​។

​គួរបញ្ជាក់​ផងដែរ​ថា​សាលាឧទ្ធរណ៍​តំបន់​និង​អគ្គ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​បាត់ដំបង មាន​ទីតាំងនៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដោយ​សាលាឧទ្ធរណ៍​នេះ​ប្រចាំ​ឲ្យ​ទិស​ចំនួន​៧​ខេត្ត មាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប ប៉ៃលិន ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង៕​ ដោយៈ​អ៊ុង​សា​រុំ​

spot_img
×