Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ឥណ្ឌា​គ្រោង​បិទ​កម្មវិធី​ដែលមាន​ដើមកំណើត​ចិន​ចំនួន ២៧៥ បន្ថែមទៀត​មាន​ទាំង​កម្មវិធី PUBG ផងដែរ​

spot_img

​ភ្នំពេញ​៖កាលពី​ខែ​មុន ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា​បានធ្វើការ​ហាមឃាត់​កម្ម​វិធី​ទូរ​សព្ទ​របស់​ប្រទេស​ចិន ចំនួន ៥៩ កម្មវិធី​រួចមកហើយ ដែលមាន​ដូចជា TikTok WeChat និង UC Browser ជាដើម​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃទី​២៧​ខែកក្កដា​នេះ​។​

​ហើយ​នៅពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​កំពុងតែធ្វើការ​ត្រួតពិនិត្យ​ដើម្បី​ហាមឃាត់​កម្មវិធី​ដែលមាន​ដើមកំណើត​ចិន​ចំនួន ២៧៥ បន្ថែមទៀត ក្នុងនោះ​រួមទាំង​ហ្គេម​ដ៏​ពេញនិយម​មួយ​ផងដែរ​គឺ PlayerUnknown’s BattleGround (PUBG) និង​កម្មវិធី​តន្ត្រី Resso របស់ ByteDance​។​

​យោងតាម​របាយការណ៍​ពី The Economic Times បានឱ្យដឹងថា រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​បានរៀបចំ​តារាងបញ្ជី​ឈ្មោះ​កម្មវិធី​ទាំងនោះ​ជា​ផ្លូវការ​រួចស្រេច​ហើយ ដើម្បី​ធ្វើការ​ហាមឃាត់​។ មិន​ត្រឹមតែ​កម្មវិធី​កម្សាន្ត និង​ហ្គេម ដ៏​ពេញនិយម​ខាងលើ​ប៉ុណ្ណោះ​ទេ ថែមទាំង​មានកម្ម​វិធី​ទិញ​ទំនិញ​តាម​អន​ឡាញ ដូចជា AliExpress មកពី​ក្រុមហ៊ុន Alibaba និង​កម្មវិធី​ចែករំលែក​រូបថត ULike ផងដែរ​។ មូល​ហេតុដែល​នាំឱ្យមាន​ការបិទ​កម្មវិធី​ជា​លើកដំបូង​នោះ គឺ​ក្រោយពី​ប្រទេស​ឥណ្ឌា​ពិនិត្យឃើញ​ពី​គុណវិបត្តិ​ជាច្រើន​ពាក់ព័ន្ធ​នឹង​កម្មវិធី​ទាំងអស់នេះ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុវត្ថិភាព​បុគ្គល ក៏ដូចជា​សុវត្ថិភាព​ថ្នាក់ដឹកនាំ​រង​ការ​លួច​ទាញយក​ទិន្នន័យ​ជាដើម​។​

​គួរ​រំឭក​ផងដែរ​ថា កម្មវិធី​ដែល​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​បានធ្វើការ​ហាមឃាត់ សុទ្ធសឹងតែ​ជា​កម្មវិធី​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង ដូចជា កម្មវិធី TikTok ដែលមាន​អ្នកប្រើប្រាស់​ប្រមាណ​ជា ២០០​លាន​នាក់ និង​កម្មវិធី PUBG ដែល​គេ​ប៉ាន់ប្រមាណ​ជា ៥០​លាន​នាក់ ដែល​កំពុង​ប្រើប្រាស់​នៅក្នុង​ប្រទេស​នេះ ព្រមទាំង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×