Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន​បើករថយន្ត ម៉ាក BMW ពន្លះ​ម៉ូតូ​ឌ្រី​ម​សង់​ពីមុខ​ពេញទំហឹង​បណ្ដាល​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ ÷​យុវជន​២​នាក់​គឺ បាន​ស្លាប់ បាត់បង់​ជីវិត​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​បើក​ដោយ​ជនជាតិ​ចិន​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្មា​មៗ រីឯ​ម្នាក់ទៀត​របួសធ្ងន់​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​អូ​ឌឹ​ម​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

​សព​យុវជន​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន បើករថយន្ត​ទំនើប​មួយគ្រឿង​ម៉ាក​BMW ពណ៌​ទឹកប្រាក់​ពាក់​ផ្លា ក​លេខ​ភ្នំពេញ 2-BD 1698 ធ្វើដំណើរ​ក្នុងទិសដៅ​ពិ​កើ​តទៅ​លិច​បោះពួយ​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់​ពណ៌​ខ្មៅ​ពាក់​ផ្លាក លេខ​ភ្នំពេញ​2GT 2089 ជិះ​ដោយ​យុវជន​ពីរ​នាក់​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ល្បឿន​លឿន​ដូចគ្នា ស្រាប់តែ​មកដល់​ចំណុច កើតហេតុ​ក៏ត្រូវ​រថយន្ត​បើក​ជ្រុល​ទៅបុក​ចំ​ពីមុខ ពេញទំហឹង​​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​ជីវិត​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​
​ដោយឡែក​សព​យុវជន​ខាងលើ​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​


spot_img
×