Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​សក្តិ​ពីរ​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​បុក​រះ​ម៉ូតូ ៣​គ្រឿង​រងរបួស​ធ្ងន់​ស្រាល ៤ នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ​÷ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី​ពាក់​សក្តិ​ពីរ ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​
​ជ្រុល​ចង្កូត​ទៅបុក​រះ​ម៉ូតូ ៣​គ្រឿង រងរបួស​ធ្ងន់​ស្រាល ៤ នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៧ និង​៣០ នាទី​យប់ ថ្ងៃ​ចន្ទ​ទី​២៧ ខែកក្កដា ឆ្នាំ ២០២០ តាម​បណ្តា​យ​ផ្លូវ ២២៣ កែង​នឹង​ផ្លូវ​ចូល​បុប្ផា​រាជ​នី សង្កាត់​ទួល​សង្កែរ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​៣​គ្រឿង​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង រីឯ​ម៉ូតូ​របស់​លោកតា​ពីរ​នាក់​ប្តី​ប្រពន្ធ បម្រុង​បត់​ចូល​តាមផ្លូវ​បុប្ផា​រាជ​នី ស្រាប់តែ​ភ្លាម​នោះដែរ គេ​បានឃើញ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី​ពាក់​សក្តិ​ពីរ​បើករថយន្ត​ម៉ាក អូ ឌី​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-AR 6066 ឡើងមក​ត្បូង​ក្នុង​ល្បឿន​លឿន​រួច​ក៏​បោះពួយ​
​ទៅមុខ​ជ្រុល​ចង្កូត​បុក​រះ​ម៉ូតូ ៣​គ្រឿង ហើយ​មាន​រងរបួស​ធ្ងន់ និង​ស្រាល​ចំនួន ៤ នាក់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការគ្នាជាមួយ​នឹង​ជំនាញ​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ដើម្បីឱ្យ​ចុះមក​យក​រថយន្ត​និង​ម៉ូតូ​៣​គ្រឿង​យកទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​ដោយ​៖​សា មេ​ត​


spot_img
×