Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន​ប្រកាសថា អាវុធ​នុយក្លេអ៊ែរ​ធានា​សុវត្ថិភាព និង​អនាគត​របស់​កូរ៉េខាងជើង និង​ធ្វើ​ឲ្យ​លែងមាន​សង្គ្រាម​ទៀត​

spot_img

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​និយាយថា វា​នឹង​លែងមាន​សង្គ្រាម​ទៀតហើយ ដោយសារតែ​អាវុធ​នុយក្លេអ៊ែរ​ធានា​ពី​សុវត្ថិភាព និង​អនាគត​របស់​ប្រទេស​ខ្លួន ទោះបី​ជាមាន​សម្ពាធ​ខាងក្រៅ និង​ការគំរាមកំហែង​យោធា​ក៏ដោយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ KCNA​។​

​មេដឹកនាំ​ផ្តាច់ការ​ខាងលើ​បានធ្វើការ​ប្រកាស​បែប​នោះ នៅពេលដែល​លោក​បាន​ប្រារព្ធ​ខួប​លើក​ទី ៦៧​ឆ្នាំ​នៃ​ការបញ្ចប់​សង្គ្រាម​កូរ៉េ ១៩៥០-១៩៥៣ ដែល​ត្រូវ​បានបញ្ចប់​នៅ​ថ្ងៃទី ២៧ ខែកក្កដា​ដោយមាន​ការស្វាគមន៍​ស​ម្រា​ប់​អតីតយុទ្ធជន​។​

​គីម ជុង​អ៊ុន​និយាយថា កូរ៉េខាងជើង​អភិវឌ្ឍន៍​នុយក្លេអ៊ែរ ដើម្បី​យកឈ្នះ​កម្លាំង​ក្នុងការ​ទប់ស្កាត់​ជម្លោះ​ប្រដាប់អាវុធ​។​

​មេដឹកនាំ​រូបនោះ​និយាយថា “​ឥឡូវនេះ ពួកយើង​មាន​សមត្ថភាព​ការពារ​ខ្លួន​បាន ប្រឆាំងនឹង​សម្ពាធ និង​ការគំរាមកំហែង​គ្រប់​ទម្រង់​ពី​កងកម្លាំង​ចក្រពត្តិនិយម និង​អរិយ​ភាព​”​។​

“​ដោយសារតែ​អាវុធ​ដែល​អាច​ការពារ​ខ្លួន និង​គួរ​ឲ្យ​ទុកចិត្តបាន វា​នឹង​លែងមាន​សង្គ្រាម​ទៀតហើយ ហើយ​សុវត្ថិភាព និង​អនាគត​របស់​ប្រទេស​យើង​នឹងត្រូវ​បាន​ធានា​ជា​រៀងរហូត​”​។​

​ការប្រកាស​របស់​មេដឹកនាំ​ផ្តាច់ការ​នេះ​កើតឡើង ចំពេល​ដែល​ការចរចា​រវាង​អា​មេ​រិច និង​កូរ៉េខាងជើង ដើម្បី​រំសាយ​អាវុធ​នុយក្លេអ៊ែរ បាន​ជាប់​គាំ​អស់​រយៈពេល​ជាច្រើន​ខែ​។​

​សូម​រំលឹកថា លោក ដូ​ណា​ល់ ត្រាំ និង​គីម ជុង​អ៊ុន បាន​ជួបគ្នា​ជា​លើកដំបូង​កាលពី​ឆ្នាំ ២០១៨ ក្នុងប្រទេស​សិង្ហ​បុរី ដោយ​កិច្ចប្រជុំ​កំពូល​នោះ​ធ្វើ​ឲ្យ​មាន​ក្តីសង្ឃឹម​ចំពោះ​ការចរចា ដើម្បី​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ចោល ប៉ុន្តែ​កិច្ចប្រជុំ​កំពូល​ទី ២ របស់​ពួកគេ កាលពី​ឆ្នាំ ២០១៩ ក្នុងប្រទេស​វៀតណាម បាន​បរាជ័យ​៕

អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×