Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​ដោយ​បរិយាកាស​ធម្មជាតិ​- WATERGEN ៥​គ្រឿង​ដល់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០ នេះ ដោយ​មើលឃើញ​អំពី​តម្រូវការ​ទឹកស្អាត​ចាំបាច់​បំផុត​សម្រាប់​មន្ទីរពេទ្យ ជាពិសេស​សម្រាប់​ពលរ​ដ្ឋ និង​អ្នកជំងឺ​ដែល​មក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានផ្តល់​ជូន​ម៉ាស៊ីន​ចម្រុះ​ទឹកស្អាត​ដែល​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​ចំនួន ០៥​គ្រឿង ដល់​មន្ទីរពេទ្យ​ចំនួន ៥​។​

​មន្ទីរពេទ្យ​ចំនួន ៥​នោះ​រួមមាន ៖ ១) មន្ទីរពេទ្យ​គន្ធបុប្ផា ចំនួន ០១ គ្រឿង ២)​មន្ទីរពេទ្យ​កាល់ម៉ែត ចំនួន ០១ គ្រឿង ៣) មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ចំនួន ០១ គ្រឿង ៤) មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ចំនួន ០១ គ្រឿង និង ៥) កាកបាទក្រហមកម្ពុជា ចំនួន ០១ គ្រឿង (​រួមជាមួយ​រថយន្ត​ចល័ត និង​ម៉ា​ស៊ី​ង​ភ្លើង​មួយឈុត ក្នុង​ការធ្វើសកម្មភាព​មនុស្សធម៌ នៅតាម​មជ្ឈដ្ឋាន​ទីសាធារណៈ​ក្នុងប្រទេស​កម្ពុជា ដែល​អាច​នឹង​ជួប​គ្រោះរាំងស្ងួត ឬ​មាន​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​ជា​ចាំបាច់​)​។​

​នៅ​ព្រឹក​ថ្ងៃទី ២៨ កក្កដា នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ប្រគល់​ម៉ាស៊ីន​ចម្រោះ​ទឹក​ខាងលើ ជូនទៅ​តំណាង​មន្ទីរពេទ្យ ដើម្បី​យកទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​។​

​ម៉ាស៊ីន​ផលិត​ទឹកបរិសុទ្ធ​ដោយ​បរិយាកាស​ធម្មជាតិ​- WATERGEN (​ប្រភេទ GEN-M) គឺជា​បច្ចេកវិទ្យា​របស់​ប្រទេស​អ៊ីស្រាអែល មាន​សមត្ថភាព​ផលិត​ទឹកបរិសុទ្ធ​ដោយ​ស្វ័យប្រវត្តិ​ពី​ខ្យល់​ក្នុង​បរិយាកាស (​បាន​ប្រមាណ ៨០០ លីត្រ ក្នុង​មួយថ្ងៃ​) ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់ ដែល​អាច​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​ផ្សេងៗ ថែម​ទៀតផង​៕​ដោយ​៖​កូ​ឡាប​

spot_img
×