Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្តរក្រសួង ដើម្បី​ពិនិត្យ​ឆ្លង​សេចក្ដីព្រាងច្បាប់ ស្ដីពី​អន្តោប្រវេសន៍​ថ្មី ដោយសារតែ​ច្បាប់​នោះ (​តាំងពី​ឆ្នាំ​១៩៩៤) នៅមាន​ចំណុច​ខ្វះខាត​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ឆ្លង​សេចក្ដីព្រាងច្បាប់ ស្ដីពី​អន្តោប្រវេសន៍​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្ដីកា​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា មូលហេតុ​ដែលមាន​ការ​រៀបចំ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​សារជាថ្មី​នេះ គឺ​ដោយសារតែ​ច្បាប់​ដែល​យើង​មាន​នោះ (​តាំងពី​ឆ្នាំ​១៩៩៤) នៅមាន​ចំណុច​ខ្វះខាត ហើយ​ការអនុវត្ត​ច្បាប់​ដែលមាន​ស្រាប់​កន្លងមក ក៏​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ចាំបាច់​ត្រូវមាន​ការគិតគូរ​ឡើងវិញ​។

“​ដោយ​មើលឃើញ​ពី​ភាពចាំបាច់​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ក្រសួងមហាផ្ទៃ បាន​ស្នើសុំ​គោលការណ៍​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​នេះ​ជាថ្មី ក៏ដូចជា​ស្នើសុំ​ឲ្យ​មាន​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើយ៉ាងណា​ឲ្យ​ច្បាប់​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​សត្យានុម័ត ក្នុងការ​អនុវត្ត​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រទេសជាតិ​ទាំងមូល​” សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​។​

​ជាងនេះទៀត សម្ដេច​ក្រឡាហោម ក៏បាន​គូសបញ្ជាក់ថា កន្លងមក ការអនុវត្ត​ច្បាប់ និង​ការគ្រប់គ្រង​ជនបរទេស​ទាំងឡាយ ដែល​ចេញចូល​ក្នុងប្រទេស​កម្ពុ​ជា មាន​លក្ខណៈ​ហ្មត់ចត់ និង​ប្រកបដោយ​ភាពជោគជ័យ ដោយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​នានា​តាម​សភាពការណ៍​ជាក់ស្ដែង ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​។​

​សូមជម្រាបថា ច្បាប់​ស្តីពី​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​គោលបំណង​គ្រប់គ្រង​ជនបរទេស​គ្រប់រូប នៅលើ​ទឹកដី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​កំណត់​អំពី​វិធាន និង​លក្ខខណ្ឌ​សម្រាប់​អនុវត្ត​ចំពោះ​ជនបរទេស ដែល​ចូល ចេញ ឆ្លងកាត់ និង​ស្នាក់​នៅក្នុង​ព្រះរាជណាចក្រ​កម្ពុជា​។ ព្រម​ជាមួយគ្នានេះ ច្បាប់​នេះ​ត្រូវអនុវត្ត​ចំពោះ​ជនបរទេស​គ្រប់រូប ដែល​ចូល ចេញ ឆ្លងកាត់ និង​ស្នាក់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×