Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​៣​រូប ចុះបញ្ជី​ដី និង​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ខេត្តមណ្ឌលគិរី​

spot_img

​មណ្ឌលគិរី​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមជាមួយ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិ​សា្ថ​ន បាន​ប្រជុំ​ផ្សព្វផ្សាយ និង​អនុវត្ត​ផែនការ​ចុះបញ្ជី​ដី​, ការដោះស្រាយ​វិវាទ​ដីធ្លី និង​គាំទ្រ​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី​នៅ​ខេត្តមណ្ឌលគិរី ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​សាលាខេត្ត​មណ្ឌលគិរី ។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា ក្រុមការងារ​អន្តរក្រសួង មាន​ចំនួន​សរុប​ប្រមាណ ៥៥០ នាក់ ក្នុងនោះ​ក្រុមការងារ​វាស់វែង​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រមាណ ៣០០ នាក់​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ៥០ នាក់ និង​ក្រសួងបរិស្ថាន ប្រមាណ ២០០ នាក់​។ ដោយ​ប្រើប្រាស់​ឧបករណ៍ T 300 Plus GNSS ដែលមាន​ភាពជាក់លាក់​ខ្ពស់ ក្នុងការ​វាស់វែង​តាមរយៈ​ការចាប់យក​ទិន្នន័យ ពី​ផ្កាយរណប ក្រុមការងារ​វាស់វែង​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹងធ្វើ​ការវាស់វែង និង​ចុះបញ្ជី​ដី​រដ្ឋ ដែល​នៅ​សេសសល់​តាម​ការចង្អុល​បង្ហាញ​ព្រំដី របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន ដែលជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ​, វាស់វែង​និង​ប្រមូល​ទិន្នន័យ​ដី ដែល​ប្រជាពលរដ្ឋ​កាន់កាប់​ជាក់ស្តែង​ក្នុង​ទីតាំង​ដី​រដ្ឋ​, ចុះបញ្ជី​ដី​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​និង​អាស្រ័យ​ផល​យូរ​មកហើយ ដែល​នៅ​សេសសល់​នៅតាម​ភូមិ និង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ព្រមទាំង​ដោះស្រាយ​វិវាទ​ដីធ្លី និង​គាំទ្រ​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី​៕
ដោយ​៖​កូ​ឡាប​

spot_img
×