Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​កោតសរសើរ​! ព្រះជន្ម​៩២​ឆ្នាំ​ហើយ តែ​លោកតា​នៅ​ជក់​ចិត្តនឹង​រនាត​លេង​បាន​យ៉ាង​ល្អ ហើយ​មានប្រសាសន៍ថា ជីវិតចុងក្រោយ​ស្លាប់ទៅ​ជាមួយ​រនាត​ហើយ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ តន្ត្រី​ពុំ​ត្រឹម​បំពេរ​អារម្មណ៍​យើង​ឲ្យ​ជក់ចិត្ត​អន្លង់​អ​ន្លោ​ច​ប៉ុណ្ណោះ​ទេតែ​ថែមទាំង​អាចជួយ​បំបាត់​នូវ​ទុក្ខ​កង្វក់​ទាំងឡាយ​ទាំងពួង និង​ក៏ដូចជា​រំសាយ​នូវ​ការ​អ​ប្សុ​ក​ផងដែរ​។ តន្ត្រី​ក៏​ជាការ​ងប់​ង​ល់​មួយ សម្រាប់​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​ខ្លាំង​បំផុត ដែល​រហូត​អ្នកខ្លះ​សូម្បី​យកទៅ​តាម​ខ្លួន​។​

​ងាក​ក្រឡេកមើល​ពី​ជីវិត​ព្រឹទ្ធាចារ្យ​ម្នាក់នេះ​វិញ ដែល​លោកតា​មានឈ្មោះ ប៉េ ប៉ុន បើ​ទោះ​ឆ្នាំនេះ​មាន​ព្រះជន្ម ៩២ ឆ្នាំ ទៅហើយ​ក្តី តែ​គាត់​ហាក់​នៅតែមាន​សុខភាព​មាំមួន និង​សូម្បី​រាងកាយ​ស្រស់បស់​ទៀតផង ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅក្នុង​បណ្តាញ​សង្គម នាំគ្នា​កោតសរសើរ​ជាខ្លាំង​។ ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា អាច​ដោយសារតែ​តន្ត្រី​ធ្វើ​ឲ្យ​ជីវិត​របស់គាត់​ស្រស់ស្រាយ​រហូត​ហើយ​មើលទៅ ព្រោះថា នៅពេលដែល​គាត់​អ​ប្សុ​ក​ម្តងៗ គឺ​គាត់​តែ​យក​វា​មកលេង​មួយ​បទ​ពីរ​បទ​ទុកជា​ការកម្សាន្ត​។​

​ទាក់ទង​នឹង​តន្ត្រី​ផ្នែក​បុរាណ​នេះ​ផងដែរ លោកតា​ព្រឹទ្ធាចារ្យ ក៏បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​ជីវិត​របស់គាត់​គឺ​ផ្សារភ្ជាប់​នឹង​តន្ត្រី រាល់ថ្ងៃ អារម្មណ៍​គាត់​នៅតែ​ជាមួយ​រនាត ហើយ​ជីវិតចុងក្រោយ​នេះ ស្លាប់ទៅ​នៅ​ជាមួយ​រនាត​ហើយ​»៕ ដោយ​៖ លឹម ហុង​



spot_img
×