Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​ប៉ុន្មាន​ប្រភេទ​នេះ ជួយ​រំលាយ​ជាតិ​ខ្លាញ់​យ៉ាង​មាន​ប្រសិទ្ធភាព​

spot_img

​នៅពេលដែល​អ្នក​ចង់​មាន​រាង​ស្អាត ហើយ​មាន​ភាព​ទាក់ទាញ ចំណុច​ដំបូង ហើយ​សំខាន់​ជាងគេ​នោះ​គឺ​រំលាយ​ជាតិ​ខ្លាញ់ ដែលមាន​ក្នុង​រាងកាយ​អ្នក ព្រោះ​អ្នក​ធាត់​គឺ​ដោយសារតែ​ខ្លាញ់​ទាំងនោះ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អាហារ​ទាំង​៤​ប្រភេទ ដែល​អាចធ្វើ​ឲ្យ​អ្នក​ស្គម​។ តើ​មាន​អ្វី​ខ្លះទៅ​?

​សណ្តែកដី​

​នៅក្នុង​សណ្តែកដី​មាន​សារធាតុ ដែល​អាចជួយ​កោស​យកជាតិ​ខ្លាញ់​ពី​ក្នុង​រាងកាយ​អ្នក​ឲ្យ​អស់ ហើយ​ថែមទាំង​ជួយ​ធ្វើ​ឲ្យ​ពោះវៀន​អ្នកដំណើរ​ការ​លឿន ជា​ហេតុដែល​អាចធ្វើ​ឲ្យ​អ្នក​ស្គម​យ៉ាង​ងាយ​។​

​ស្ពៃ​ឃិនឆាយ​

​ស្ពៃ​ប្រភេទ​នេះ​គឺជា​ស្ពៃ​ដែល​អាចជួយ​អ្នក​បត់ជើង​បានល្អ ថែមទាំង​ជួយ​ការពារ​មិន​ឲ្យ​កោសិកា​មហារីក​ដុះ​ឡើយ ដែលជា​បន្លែ​ល្អ​ចំពោះ​សុខភាព​ណាស់​។ ដូចនេះ​អ្នក​អាចយ​កវា​មក​ចម្អិន​ជា​សម្ល​បាន នោះ​វា​នឹង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​អ្នក​ជាមិនខាន​ក្រោយ​ពេលដែល​អ្នក​បរិភោគ​រួច​។​

​ឈាមជ្រូក​

​នៅក្នុង​ឈាមជ្រូក​នេះ​មាន​សារធាតុ ដែល​អាចជួយ​ជម្រះ​ជាតិពុល​ទាំងឡាយ​ចេញពី​រាងកាយ​អ្នក ដូចនេះ​អ្នក​អាចយ​កវា​មក​ដាំបបរ​ពិ​សារបាន នោះ​វា​នឹង​ជួយ​កាត់​ជាតិ​ខ្លាញ់​ពី​រាងកាយ​អ្នក ដែល​អាចធ្វើ​ឲ្យ​អ្នក​ឆាប់​មាន​រាង​ស្អាត​។​

​អង្ករសម្រូប​

​ក្រោយ​ពេលដែល​អ្នក​ពិសារ​អង្ករសម្រូប​នេះ​រួច វា​នឹង​ជួយ​បញ្ចេញ​ជាតិពុល និង​ព្យាបាល​ជំងឺ​ទល់លាមក​របស់​អ្នក ថែមទាំង​អាចជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ទៀតផង ដែល​ធ្វើ​ឲ្យ​ពោះវៀន​អ្នកដំណើរ​ការល្អ ដូចនេះ​អ្នក​អាច​ដាំ​វា​ជា​បបរ​ហូប ដោយ​មួយអាទិត្យ​អ្នក​អាច​ពិសារ​ចំនួន​ពីរដង​បាន នោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​ឆាប់​ទទួលបាន​រាង​ស្អាត​៕

​អត្ថបទ​៖ health.com.kh​

spot_img
×