Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​សង្ស័យ Covid-19 ជា​លើកដំបូង លោក គឹម ជុង​អ៊ុន នឹងមិន​លើក​ឲ្យ​អ្នកជំងឺ​រួចខ្លួន​ឡើយ ដោយ​ត្រូវ​ប្រឈម​នឹង «​ការដាក់ទណ្ឌកម្ម​ធ្ងន់់់់់់់់់ធ្ងរ​»

spot_img

​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​បើក​កិច្ចប្រជុំ​នយោបាយ​បន្ទាន់​មួយ ជាមួយ​មន្ត្រីជាន់ខ្ពស់ ដើម្បី​សម្រេចចិត្ត​អនុវត្ត​បិទ​ការចេញចូល​នៅ​ទីក្រុង​ជាប់​ព្រំដែន Kaesong ។

​មេដឹកនាំ​រូបនេះ​ក៏បាន​បើក​ការស៊ើបអង្កេត​មួយ ដើម្បី​បង្ហាញ​ពី​របៀប​ដែល​អ្នកជំងឺ​អាច​ជ្រៀតចូល​ព្រំដែន​ដែលមាន​ការការពា​រយ៉ា​ង​តឹងរ៉ឹង ដោយ​ព្រមាន​ដល់​អ្នក​ដែល​ទទួលខុសត្រូវ​ថា «​នឹងមាន​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​»​។ គិត​មកដល់ពេលនេះ ជនរងគ្រោះ​កំពុង​ត្រូវបាន​ឃុំខ្លួន ខណៈដែល​អាជ្ញាធរ​កំពុង​តាមដាន​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​។​

​អ្នកជំងឺ​ដំបូង​គេ​របស់​ប្រទេស​នេះ ត្រូវបាន​គេ​ជឿជាក់ថា បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កូរ៉េខាងជើង ទៅកាន់​កូរ៉េខាងត្បូង កាលពី​បី​ឆ្នាំមុន ប៉ុន្តែ​បាន​វិលត្រឡប់​មកវិញ​ដោយ​ខុសច្បាប់​នៅ​ដើមខែ​នេះ ។ នេះ​បើតាម​របាយការណ៍​ពី Astro Awani ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ KCNA របស់​កូរ៉េខាងជើង​បាន​រាយការណ៍​ថា «​ព្រឹត្តិការណ៍​បន្ទាន់​នេះ បាន​កើតឡើង​នៅក្នុង​ទីក្រុង Kaesong ជា​កន្លែង​អ្នក​ផ្តាច់ខ្លួន​ពី​កូរ៉េខាងជើង ទៅកាន់​កូរ៉េខាងត្បូង កាលពី​៣​ឆ្នាំមុន ត្រូវបាន​សង្ស័យថា​បាន​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ប៉ុន្តែ​បាន​ត្រឡប់​មកកាន់​ប្រទេស​កូរ៉េខាងជើង​វិញ​កាលពី​ថ្ងៃទី​១៩ ខែកក្កដា កន្លងទៅនេះ បន្ទាប់ពី​បាន​ឆ្លង​ព្រំដែន​ដោយ​ខុសច្បាប់​»​។​

​គួរបញ្ជាក់​ផងដែរ​ថា ខណៈពេលដែល​មានការ​ចោទប្រកាន់​ពីលើ​ក​មុន អំពី​ករណី Covid-19 នៅក្នុង​ប្រទេស​កូរ៉េខាងជើង លោក គឹម ជុង​អ៊ុន ក៏បាន «​ចាត់វិធានការ​ធ្ងន់ធ្ងរ​» ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​ក្នុងប្រទេស​និង​បាន​អះអាងថា ពុំមាន​អ្នកជំងឺ​ណាមួយ​ដែល​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់ Coivid-19 ឡើយ​៕

ដោយ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×