Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញូ​វ​ហ្សឺ​ឡែ​ន​ប្រកា​សលែង​ទុកចិត្ត​ប្រព័ន្ធយុត្តិធម៌​ហុងកុង និង​ផ្អាក​កិច្ចព្រមព្រៀង​បត្យាប័ន ក្រោយ​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​

spot_img

​ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន​បានធ្វើ​ការផ្អាក​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយនឹង​ហុងកុង និង​បានធ្វើ​ការកែប្រែ​មួយចំនួន ក្រោយពេល​ប្រទេស​ចិន​បានដាក់​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Winston Peters និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​លោក​ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា “​ញូ​វ​ហ្សឺ​ឡែ​ន​មិនអាច​ទុកចិត្ត​ថា ប្រព័ន្ធយុត្តិធម៌​របស់​ហុងកុង​មាន​ឯករាជ្យ​គ្រប់គ្រាន់​ពី​ប្រទេស​ចិន​ឡើយ​”​។​

“​ការអនុម័ត​ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន បាន​លុបបំបាត់​គោលការណ៍​ច្បាប់ បំផ្លាញចោល​នូវ​ក្របខ័ណ្ឌ​ប្រទេសមួយ ប្រព័ន្ធ​ពីរ ដែល​គាំទ្រ​ដល់​ឋានៈ​ពិសេស​របស់​ហុងកុង និង​ប្រឆាំង​ការប្តេជ្ញាចិត្ត​របស់​ចិន​ចំពោះ​សហគមន៍​អន្តរជាតិ​”​។​

“​ប្រសិន​នៅ​ថ្ងៃ​អនាគត ចិន​ប្រកាន់​ភ្ជាប់​នឹង​ក្របខ័ណ្ឌ​ប្រព័ន្ធ​ប្រទេសមួយ ប្រព័ន្ធ​ពីរ ពួកយើង​នឹងធ្វើ​ការពិចារណា​ឡើងវិញ​ពី​ការសម្រេចចិត្ត​នោះ​”​។​

​ទីក្រុង​ប៉េកាំង​បានធ្វើ​ការអនុម័ត​ច្បាប់​សន្តិសុខ​លើ​ហុងកុង​កាលពី​ដើមខែ​នេះ បើទោះបី​ជាមាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​ហុងកុង និង​ប​ជ្ឍិ​ម​ប្រទេស​ជាច្រើន​ក្តី​។​

​អូស្ត្រាលី កាណាដា និង​អង់គ្លេស​សុទ្ធតែ​បាន​ផ្អាក​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយនឹង​ទីក្រុង​ហុងកុង​កាលពី​ដើមខែ​នេះ​។ ចំណែក​អា​មេ​រិច បានប្រកាស​ដក​ការអនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ចេញពី​ហុងកុង​។​

​លោក​រដ្ឋមន្ត្រីការបរទេស​ញូ​វ​ហ្សឺ​ឡែ​ន​បាន​និយាយថា ប្រទេស​លោក​នឹង​ចាត់ទុក​ការនាំចេញ​ទំនិញ​យោធា និង​បច្ចេកវិទ្យា​ទៅ​ហុងកុង ដូចនឹង​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​ដែល ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការពិនិត្យ​ឡើងវិញ​ពី​ទំនាក់ទំនង​ទូទៅ​ជាមួយនឹង​ហុងកុង​។​

​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ញូ​វ​ហ្សឺ​ឡែ​ន បាន​ហៅ​ការសម្រេចចិត្ត​នោះ​ថា ជាការ​រំលោភច្បាប់​អន្តរជាតិ និង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​

​សូមបញ្ជាក់ថា ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ញូ​វ​ហ្សឺ​ឡែ​ន ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រចាំឆ្នាំ​នៃ​ប្រទេស​ទាំងពីរ​មានតម្លៃ​ជា​ទឹកប្រាក់ ២១​ពាន់​លាន​ដុល្លារ​។​

​ទំនាក់ទំនង​រវាង​ញូ​វ​ហ្សឺ​ឡែ​ន និង​ចិន​បាន​ប្រេះឆា​កាលពីពេល​ថ្មីៗ​នេះ ក្រោយពេល​ញូ​វ​ហ្សឺ​ឡែ​ន​គាំទ្រ ការចូលរួម​របស់​កោះ​តៃវ៉ាន់ នៅ​អង្គការ​សុខភាព​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×