Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកវិទ្យាសាស្ត្រ​ថា សត្វ ៣​ពាន់​លាន​ក្បាល​ងាប់ ឬ​ខ្ចាត់ខ្ចាយ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​នៅ​អូស្ត្រាលី​កាលពី​ឆ្នាំមុន

spot_img

​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា សត្វព្រៃ​ជិត ៣​លាន​ក្បាល​បាន​ងាប់ ឬ​ត្រូវ​ខ្ចាត់ខ្ចាយ​អំឡុង​ភ្លើង​ឆៃ​ព្រៃ​ដ៏​ធំ​នៅក្នុង​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំមុន​។​

​ការរកឃើញ​នោះ​មានន័យថា វា​គឺជា​គ្រោះមហន្តរាយ​ដ៏​អាក្រក់​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ​មូល​និ​ធី​ពិភពលោក​សម្រាប់​ធម្មជាតិ (WWF)​។​

​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​បាន​គ្រប់​ដណ្តប់​គ្រប់​រដ្ឋ​នៅក្នុង​ប្រទេស​អូស្ត្រាលី កាលពី​រដូវក្តៅ​ឆ្នាំមុន បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៣៣​នាក់​ស្លាប់​បាត់បង់​ជិវិត​។​

​ពពួក​ថនិកសត្វ ល្មូ​ន បក្សី និង​កង្កែប​ងាប់​ដោយសារ​អណ្តាតភ្លើង ឬ​ងាប់​ដោយសារ​បាត់បង់​ជម្រក​។​

​ក្នុងអំឡុង​វិបត្តិ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​នៅក្នុង​ខែមករា អ្នកវិទ្យាសាស្ត្រ​បាន​ព្យាករណ៍​ថា មាន​សត្វ​ចំនួន ១,២៥​ពាន់​លាន​ក្បាល បាន​ងាប់​នៅក្នុង​រដ្ឋ New South Wales និង​រដ្ឋ Victoria​។​

​ប៉ុន្តែ​ការព្យាករណ៍​ថ្មី ដែល​ធ្វើឡើង​ក្នុង​តំបន់​ធំ​ជាង​មុន ប្រហែល ១១,៤៦​លាន​ហិកតា​។​

​តើ​អ្វី​ជា​ផលប៉ះពាល់​?

​នៅពេល​អ្នក​គិតពី​សត្វ​ដែល​រស់នៅ​ទីនោះ​ជិត ៣​ពាន់​លាន​ក្បាល​កំពុង​នៅលើ​ផ្លូវ​នៃ​ភ្លើង វា​ពិត​ជាធំ​ខ្លាំងណាស់ វា​គឺជា​តួលេខ​ដ៏​ច្រើន ដែល​ពិបាក​យល់​។ នេះ​ជាការ​បញ្ជាក់​របស់លោក​សាស្ត្រាចារ្យ Chris Dickman ដែល​គ្រប់គ្រង​គម្រោង ១០​របស់​អ្នកវិទ្យាសាស្ត្រ​មកពី​សកល​វិទ្យាល័យ​អូស្ត្រាលី​។​

​សូមបញ្ជាក់ថា បើតាម​តួលេខ​ប៉ាន់ស្មាន​របស់ WWF ភ្លើង​ឆេះ​ព្រៃ​នោះបាន​សម្លាប់​ពពួក​ល្មូ​ន ២,៤៦​ពាន់​លាន​ក្បាល ពពួក​បក្សី ១៨០​លាន​ក្បាល ថនិកសត្វ ១៤៣​លាន​ក្បាល និង កង្កែប ៥១​លាន​ក្បាល​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


spot_img
×