Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀន​

spot_img

​ខេត្តស្វាយរៀង ៖ បុរស​ជា​ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​បាវិត ធ្វើការ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ពាក់ព័ន្ធ​ទៅនឹង​ករណី​ប្រើប្រាស់ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១៦​និង​៣០ នាទី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ ២០២០ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បាវិត នៅ​ចំណុច​ការដ្ឋាន​សំណង់​រោងចក្រ​ស្ថិតនៅ​ភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ៈ ១ ឈ្មោះ ហេង ភ​ន់ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងផ្សារដែក​ធ្វើ​រោងចក្រ ។ ២-​ឈ្មោះ ទឹម សុ​ទិ​ត្យ អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងផ្សារដែក​ធ្វើ​រោងចក្រ​។ ៣-​ឈ្មោះ រ៉ុ​ន រិត ភេទ​ប្រុស អាយុ​២៧ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ជាងផ្សារដែក​ធ្វើ​រោងចក្រ​។ ទីលំនៅ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣ នាក់​ស្នាក់នៅ​ការដ្ឋាន​សំណង់​រោងចក្រ ស្ថិតនៅ​ភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​ប្រភព​ដដែល​បាន​បន្តថា​: ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​យើង​ធ្វើ​ការដកហូត​វត្ថុតាង​សរុប​រួមមានៈ ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១ កញ្ចប់ មាន​ទម្ងន់ ១,៩៩ ក្រាម​(​គិត​ទាង​សម្បក​វេច​ខ្ចប់​) ២-​ទូរស័ព្ទដៃ​ចំនួន​៤ គ្រឿង ៣-​ដាវ​សាំ​ម៉ូ​រៃ​ចំ​នួ​០៥ ដើម​
៤-​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕ ដោយ​៖ វ៉ៃ​កូ​

spot_img
×