Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ប្រាសាទបន្ទាយឆ្មារ មាន​រៀបចំ​បុណ្យ​បួងសួង និង​បុណ្យមាឃបូជា រាប់​បាត​ព្រះសង្ឃ​៥០០​អង្គ រយ​:​ពេល ២ ថ្ងៃ​

spot_img

បន្ទាយមានជ័យ ៖ នៅ​ប្រាសាទបន្ទាយឆ្មារ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​ថ្ងៃទី​៣១​មករា និង​១​កុម្ភៈ ឆ្នាំ​២០១៨​នេះ មាន​រៀបចំ​បុណ្យ​បួងសួង​និង​បុណ្យមាឃបូជា​រាប់​បាត​ព្រះសង្ឃ​៥០០​អង្គ​។ រដ្ឋបាលខេត្ត ស្រុក អ្នកតំណាងរាស្ត្រ ក្រុមការងារ​របស់​លោក​ស្រី​ឧកញ៉ា ម៉ៅ ម៉ា​ល័យ និង​សហគមន៍​មូលដ្ឋាន​ព្រមទាំង​កងកម្លាំង រាជការ​ស៊ីវិល​គ្រប់​ស្ថាប័ន មន្ទិរ​អង្គភាព​បាន​សហការ​រៀបចំ​និង​ចំណាយ​។​

នៅ​ល្ងាច​ថ្ងៃទី​៣១​មករា​. មាន​ការជួបជុំ​ញាតិមិត្ត ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ធ្វើ​ពិធីសែនក្រុងពាលី​។ ពិធី​នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល ចម្រើន​ព្រះ​បរិ​ត្តុ និង​និមន្ត​ព្រះសង្ឃ​សម្តែង​ធ​ម៍​ទេសនា​។ លុះដល់​យប់​មាន​ពិធី​ប្រកាស​មាឃបូជា​។​

ឱកាស​នោះ លោកស្រី​ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​ប្រតិភូ​ភរិយា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល​កងកម្លាំង ពុទ​ហ​ធ​បរិស័ទ​បាន​បានរៀបចំ ពិធី​ថ្វាយ​គ្រឿង​សក្ការៈបូជា​គ្រឿងក្រអូប ទៀន ធូប ម្លូ ស្លា បារី ផ្លែឈើ បង្អែម ចង្អា​ប គ្រប់មុខ ថ្វាយ​ដល់​ព្រះ​រូប​អវតា​លោ​កិ​ស្វរៈ មៅ​ជញ្ជាំង​ខាងលិច​នៃ​ប្រាសាទបន្ទាយឆ្មារ​ដែល​ទើប​សម្រួល​ថ្ម​និង​ជួសជុល​រួច ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ភូមិ​ស្រុក​ខេត្ត​ទូទាំង​ប្រទេស ក្រៅ​ប្រទេស​និង​ដល់​ប្រទេស​កម្ពុជា​អោយ​បន្ត​មាន​សុខសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ មាន​លាភ​មាន​យស​។​ ក៏​និង​សុំ​លាងបាប អំពើអាក្រក់ អំពើ​អកុសល​ទាំង​អម្បាល​ដែល​បាន​ប្រព្រឹត្ត​កន្លងមក​។​សុំ​ឧបទ្រពចង្រៃ​អន្តរធាន​ទៅ​។ លុះដល់​ព្រឹក​ថ្ងៃទី​១​កុម្ភះ នឹង​មាន​បទ​នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល​ម្តងទៀត ហើយ​ធ្វើ​សត្តប្បករណ​អភិធម្ម បង្សុកូល និង​និមន្ត​ព្រះសង្ឃ​ចំនួន​៥០០​អង្គ​គោចរ​បិណ្ឌ​បាត្រ​ជា​កិច្ច​បង្ហើយ​បុណ្យ​។​

ក្រុមការងារ​រៀបចំ​និង​អាចារ្យ​មង្គល​ក្នុង​ពិធី​អោយដឹងថា​: ពិធីបួងសួង​នោះ​គឺ​ដើម្បី​រំលឹក​គុណ ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ រួម​ទាំង​ព្រះមហា​វីរ​:​ក្រ​ត្រ​ជ័យវរ្ម័ន​ទី​៧ និង​ព្រះមហាក្សត្រី ព្រះរាជបុត្រ​ស្រិ​ន្ទ្រ​កុមារ​:​និង​សេនា បុព្វបុរស វីរបុរស យុទ្ធជន​នារី ប្រជាពលរដ្ឋ​ដែល​បាន​បុជាជីវិត​ក្នុង​ហុ​ព្វ​ហេតុ​ការពារ​ជាតិ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា​។​

សូម បួងសួង​ចំពោះ​ព្រះ​បារមី​ដ៏​សក្តិ​សិទ្ធិ​ទាំងអស់ ពិសេស​បារមី​ប្រាសាទ​បន្ទាយឆ្មារ និង​ប្រាសាទ​ជុំវិញ​នោះ សូម​ប្រោស​ប្រទាន​ពរ​សព្វ​សារធុ​ការពរជ័យ​នុង​ផ្តល់​សេចក្តីសុខ សេចក្តីចម្រើន​សម្រាប់​ប្រទេសជាតិ ក៏ដូចជា​ខេត្ត​បន្ទាយមានជ័យ​និង​ប្រជាពលរដ្ឋ​ជា​រៀង​រហូត​ត​ទៅ​ទៀត​៕ ដោយ ៖ បន្ទាយ

spot_img
×