Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សុខាភិបាល ស្នើសុំ​ឲ្យ​អាជ្ញាធរ​បន្ត​សហការ​ជាមួយ​ជំនាញ​និង​អង្គការ​ដៃគូ ក្នុងការ​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​

spot_img

​បាត់ដំបង​៖​លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រេ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅក្នុង​ខេត្តបាត់ដំបង បន្ត​សហការ​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត ជាមួយនឹង​មន្ត្រី​ជំនាញ​សុខាភិបាល អង្គការ​ដៃគូរ ក្នុងការ​លំ​បំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​និង​បេ (C, B) ខណៈ​ជំងឺ​ប្រភេទ​នេះ​នៅតែ​បន្តធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​នោះ​។​

​ការលើកឡើង​នេះ ក្នុង​ទិវា​ពិភពលោក​ជំងឺ​រលាក​ថ្លើម ២៨​កក្កដា ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៨​ខែកក្កដា ឆ្នាំ​២០២០​។

​លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រេ​ត​ប្រធាន​មន្ទី​សុខាភិបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ដោយមាន​ការគាំទ្រ​ពី​អង្គការ MSF​គឺ​អង្គការ​បាន​ចុះ​ទៅដល់​មូលដ្ឋាន ដើម្បី​ស្វែងរក​ពលរដ្ឋ​មាន​ជំងឺ​រលាក​ថ្លើម ដែល​បាន​ជួយ​កាត់បន្ថយ​នូវ​ការចំណាយ​របស់​ពលរ​ដ្ឋ រួមទាំង​បាន​ជួយ​ព្យាបាល​ជំងឺ​ប្រភេទ​នេះ របស់​ពលរដ្ឋ​ខេត្តបាត់ដំបង ចាប់ពី​ឆ្នាំ​២០១៨​មក​គឺមាន​ជាច្រើន​ពាន់​នាក់​។ គម្រោង​របស់​អង្គការ​នេះ បានចាប់ផ្ដើម​មុនគេ​នៅ​ខាង​ស្រុក​មោងឫស្សី បន្តទៅ​ស្រុក​សង្កែ ស្រុក​ថ្មគោល ហើយ​ជា​ជំហាន​បន្ទាប់​នឹងធ្វើ​ឲ្យ​បាន​នៅ​ទូទាំង​ខេត្ត​តែម្ដង​។

​លោក Serge BOBI Eric តំណាង​អង្គការ MSF បាន​មានប្រសាសន៍​លើកឡើងថា ខែមីនា​ឆ្នាំ​២០១៨ ដល់​ខែមិថុនា​ឆ្នាំ​២០២០ ការរកឃើញ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ​នៅ​ខេត្តបាត់ដំបង មាន​ចំនួន ៣៦៥៣​នាក់​។ អ្នក​បាន​ព្យាបាល​ចំនួន ៣៥៥០​នាក់​និង​មាន​អ្នក​បោះបង់​ការព្យាបាល​ស្លា​ប់ និង​ការរំខាន​ដោយ​ថ្នាំ​អំឡុង​ព្យាបាល​​មាន​ចំនួន ១​ភាគរយ​និង​អត្រា​ព្យាបាល​ជោគជ័យ​រហូតដល់ ៩៧​ភាគរយ ក្រោយ​បូម​ឈាម និង​ក្រោយ​ការព្យាបាល​។​

​លោក ឆាយ ម៉ា​ទីណា​ល់ អភិបាលរង​ខេត្តបាត់ដំបង បាន​ជំរុញ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ពិសេស​មន្ត្រី​ជំនាញ​សុខាភិបាល និង​អង្គការ​ដៃគូ បន្ត​ជួយ​ធ្វើការ​ស្វែងរក​អ្នកមាន​ជំងឺ​រលាក​ថ្លើម ព្យាបាល​ពួកគេ​ឲ្យ​បានជា​សះស្បើយ និង​ខិតខំ​ធ្វើ​ឲ្យ​បាន​តាម​គោលបំណង​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​និង​ប្រភេទ​សេ ត្រឹម​ឆ្នាំ​២០៣០​ខាងមុខ​។​

លោក​អភិបាលរង​ខេត្ត ក៏បាន​សន្យា​បន្ត​សហការ​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ក្រុង​ស្រុក សហការ​សម្របសម្រួល លើ​ការងារ​នេះ ឲ្យ​កាន់តែ​ល្អប្រសើរ ស្របតាម​សំណើ​របស់​មន្ត្រី​ជំនាញ​សុខាភិបាល​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×