Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ យុវជន​២​នាក់​ចេញពី​ហូប​ស៊ុប ពេល​ត្រឡប់មកផ្ទះ​វិញ ជិះ​ម៉ូតូ​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​ដី បណ្តាល​ឲ្យ​ស្លាប់​ទាំង​២ នាក់​ (វីដេអូ)

spot_img

​ភ្នំពេញ​ ៖ យុវជន​២​នាក់​ចេញពី​កន្លែង​លក់​ស៊ុប​​បម្រុង​នឹង​វិលត្រឡប់​ទៅផ្ទះ​វិញ តែ​អកុសល់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ទៅបុក​ពីក្រោយ​រថយន្ត​ដឹក​ដី​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់ ។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​៩ និង ២០​នាទី​យប់ ថ្ងៃ​អង្គារ​ទី​២៨ ខែកក្កដា ឆ្នាំ ២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​។​

​សព​ដែល​ស្លាប់ ឈ្មោះ​ពៅ ចាន់​ទៀ អាយុ​២៤ ឆ្នាំ​បុខ​របរ លក់​គ្រឿងសំណង់ មាន​ប្រពន្ធ និង​កូន ២​នាក់ សព្វថ្ងៃ​រស់នៅ​ភូមិ​ចា​ឡក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ រីឯ​សព​រួម​ដំណើ​ជាមួយគ្នា មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ដឹក​ដី​មួយគ្រឿង ពណ៌​ឈាម ជ្រូក​ដែល​ពាក់​ផ្លាកលេខ ចង្កូត​ស្តាំ PP -0912 បើកប​ក្នុងទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​ធម្មតា ហើយ​ភ្លាមៗ​នោះដែរ​ ​គេ​បានឃើញ​យុវជន​២ នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក click ពណ៌​ស​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1-GL 9895 ឌុប​គ្នា​ចេញពី​កន្លែង​ហូប​ស៊ុប ក្នុងទិសដៅ​ពី​កើតមក​លិច មកពី​ក្រោយ​រថយន្ត​ដឹក​ដី​នោះ ក្នុង​ល្បឿន​លឿន​ដូច​ហោះ ស្រាប់តែ​មកដល់​ត្រង់ចំណុច​កើតហេតុ ក៏បាន​អក​ហ្សឺ ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ដី​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់ក​ស្លាប់ ម្នាក់​និង​ម្នាក់ទៀត​បោក​ក្បាល​នឹង​ថ្នល់ ស្លាប់​គ​លើ​គ្នា​យ៉ាង​អាណោចអាធ័ម​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ខាង​ចរាចរណ៍​ជំនាញ សហការគ្នា រួច​បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង យក​ម៉ូតូ​និង​រថយន្ត ស្ទូច​យកទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​ដោយ​៖ សា មេ​ត​

spot_img
×