Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ប្រើ​កងកម្លាំង​សរុប​រួម​ចំនួន ២៣៥​នាក់​ចុះ​រុះ​រើស​សំណង់​ខ្ទម​ខុសច្បាប់ នៅ​ព្រែក​ទឹកសាប​ក្បាលឆាយ​

spot_img

​ព្រះសីហនុ​៖​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ប​រិ​ស្ថាន​ខេត្ត​ព្រះសីហនុ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ក្រុងព្រះសីហនុ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល រុះរើ​ខ្ទម​ចំនួន ៤៣​ខ្ទម និង​ផ្លាញ​កូន​ស្វាយ​ដាំ​ថ្មីៗ​ជាច្រើន​ដើម ដែល​ក្រុម​អ​នា​ធិ​តេ​យ្យ នៅ​ព្រែក​ទឹកសាប​ក្បាលឆាយ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នេះ គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ឃើញថា​ប្រជាពលរដ្ឋ​មួយក្រុម បាន​សាងសង់​ទីជម្រក​អ​នា​ធិ​ប​តេ​យ្ត​នៅលើ​ដី​ដែលជា​កម្មសិទ្ធិឯកជន​របស់​ប្រជាពលរដ្ឋ​មួយកន្លែង ហើយ​ត្រូវបាន​ម្ចាស់​ដីឯកជន​នោះ​បណ្តេញចេញ ក្រោយពី​បណ្តេញ​ចេញពី​ដីឯកជន​នោះមក ប្រជាពលរដ្ឋ​ទាំងនោះ បានមក​តាំងនៅ​តំបន់​អូរ​ត្រាវ ភូមិ​១​សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​តែម្តង​។​

​រហូតដល់​ថ្ងៃទី​១៤ ខែកក្កដា​ថ្មីៗ​នេះ កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិ​ស្ថា​មន​ខេត្ត បាន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុងព្រះសីហនុ បាន​ចុះ​អប់រំ ណែនាំ និង​រុះរើ ទី​កម្រ​ក​អនាធិបតេយ្យ​នៅ​ទីតាំង​ចំណុច​ខាងលើ​ម្តង​រួចមកហើយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង​។​

​បន្ថែម​ពីនេះ​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ពិនិត្យមើល​ទីតាំង​ជាក់ស្តែង​នោះ​ម្តងទៀត បាន​ឃើញថា​មិនមាន​ការរុះរើ​នោះឡើយ លើសពីនេះ​ពួកគាត់​បាន​សាងសង់​ផ្ទះ និង​ខ្ទម​បន្ថែមទៀត​។ បន្ទាប់មក នៅ​ថ្ងៃ​ចន្ទ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ កន្លងមកនេះ គណៈបញ្ជាការ​ឯកភាព​ខេត្ត​សហការ​មន្ត្រី​ជំនាញ បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល រុះរើ​ខ្ទម​ចំនួន ៤៣​ខ្ទម និង​ផ្លាញ​កូន​ស្វាយ​ដាំ​ថ្មីៗ​ជាច្រើន​ដើម ដែល​ក្រុម​អ​នា​ធិ​តេ​យ្យ នៅ​ព្រែក​ទឹកសាប​ក្បាលឆាយ​នេះ​តែម្តង​។​

​លោក​អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​លើកឡើងថា នៅ​ព្រឹក ថ្ងៃ​២៧ កក្កដា​២០២០ ខ្ញុំ​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ទៅ​រុះរើ​ខ្ទម​អនាធិបតេយ្យ​សង់ និង​រស់នៅក្នុង​ដី​អនុក្រឹត្យ ១១៦ ស្ថិតនៅ​ក្រុមទី​១៧ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ និង​មាន​សមាសភាព​ចូលរួម​ដូចខាងក្រោម​៖ ១/ មន្ត្រី​សាលាខេត្ត ចំនួន ០៥​នាក់ ។ ២/ កំលាំង​ក្រុង ចំនួន ១៨៥​នាក់ ( មន្ត្រី​សុ​ី​វិល​ក្រុង​ចំនួន ០៦​នាក់ ប្រជា​ការពារ​ប្រចាំ​សាលាក្រុង​ចំនួន ២៨​នាក់ នគរបាល​ក្រុង​ចំនួន ០៥​នាក់ អាវុធហត្ថ​ក្រុង​ចំនួន ០៨​នាក់ និង​សង្កាត់​១ ចំនួន ១៣៨​នាក់ )​។ ៣/ នគរបាល​ខេត្ត​ចំនួន ០៦​នាក់​។ ៤/ កងរាជអាវុធហត្ថ​ខេត្ត​ចំនួន ១០​នាក់​។ ៥/ មន្ទីរ​បរិស្ថាន​ចំនួន ២៣​នាក់​។ ៦/ ក្រុមហ៊ុន​សេង​ទិ​ត្យ​ចំនួន ០៧​នាក់​។ ៧/ ក្រុមហ៊ុន​kswm​ចំនួន ០២​នាក់​។ សរុប​រួម​ចំនួន ២៣៥​នាក់ ។ ប្រើ​គ្រឿងចក្រ​ចំនួន​០៧​គ្រឿង ដូចខាងក្រោម​៖ ១/ ក្រុមហ៊ុន​សេង​ទិ​ត្យ ជួយ​ឡាន​ដឹក​ចំនួន ០៣​គ្រឿង និង​ឡាន​សា​សឺ ចំនួន ០២​គ្រឿង​។ ២/ ក្រុមហ៊ុន​សំរាម​ជួយ​ឡាន​ដឹក​ចំនួន​០២​គ្រឿង​។​

​លោក​បន្តថា លទ្ធផល ក្រុមការងារ​បាន​រុះរើ​ខ្ទម​ប្រក់​តង់សង់​លើ​ខ្នង​ទំនប់​ដី​អនុក្រឹត្យ​១១៦ ជាប់​របង​ដី​ឧកញ៉ា លឹម ហ៊ុយ​ឡេង ចំនួន ៣៨​។ ក្រុមការងារ​បាន​រុះរើ​ខ្ទម​ប្រក់​ស័ង្កសី​ចំនួន ៥​ទីតាំង ដែល​សង់​ចូល​ជ្រៅ​ក្នុង​ដី​អនុក្រឹត្យ​១១៦ ក្រុមការងារ​បាន​កាប់​ដើម​ស្វាយ​ដាំ​ថ្មី​ជាច្រើន​ដើម ឈួ​ស និង​ដក​បង្គោល​ចោល​ជាច្រើន បង្គោល​។ ចាប់​រុះរើ រហូត​រុះរើ​ចប់ គឺ​មិនមាន​ហឹ​ង្សា និង​បង្ក​របួស​ដល់​ភាគី​ណាមួយ​នោះទេ​៕ ដោយ​៖​កូ​ឡាប​

spot_img
×