Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅ​ស្រី​ស្អាត​ម្នាក់ ម្ចាស់​គណនី Tik Tok ឈ្មោះ Ounlin888899 ដែល​បង្ហោះ​វីដេអូ ប្រមាថមើលងាយ​សមត្ថ​កិច្ច​ដោយ​គ្មាន​ការពិចារណា និង​ពុំមាន​មូលដ្ឋាន​ច្បាស់លាស់ មក​ដុះ​ក្លែ​ល​

spot_img

​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បដិសេធ​ទាំង​ស្រុង​​ចំពោះ​គណនី Tik Tok ឈ្មោះ Ounlin888899 ដែល​បាន​បង្ហោះ​វីដេអូ ដែលមាន​ខ្លឹមសារ​ប្រមាថមើលងាយ​មកលើ​សម​ត្ថ​កិច្ច​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០​។ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្វែងរក និង​កោះហៅ​បុគ្គល​ឈ្មោះ យុន សុខ​លីន មក​ធ្វើ​ការអប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការធ្វើការ​វាយតម្លៃ​ខ្វះ​ការពិចារណា ពុំមាន​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់លាស់​។​

​បន្ទាប់ពី​ការពន្យល់ និង​ធ្វើ​ការអប់រំ​ណែនាំ សាមីខ្លួន​បាន​យល់​អំពី​កំហុស​ដោយ​ទទួលស្គាល់​ព័ត៌មាន​វីដេអូ ដែល​ខ្លួន​បាន​បង្ហោះ​នោះ​ជា​ព័ត៌មាន​បំ​ភ្លើ​ស​ការពិត បាន​យល់ព្រម​ទទួលកំហុស និង​យល់ព្រម​ថត​ជា​វីដេអូ​សូមទោស​កងកម្លាំង​អនុវត្ត​ច្បាប់​ជា​សារ​ធារ​ណៈ ។​

​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ល្អ​របស់​សាធារណជន ជាពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម ដែល​បាន​ចូលរួមចំណែក​រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម រិះគន់​ក្នុងន័យ​ស្ថាបនា និង​ទទួលយក​ជា​មូលដ្ឋាន​ធ្វើការ​កែលម្អ ហើយក៏​សូម​អំពាវនាវ​ដល់​សាធារណជន និង​បណ្ដាញ​សង្គម​ចៀសវាង​ការអត្ថាធិប្បាយ ចងក្រង​ខ្លឹមសារ រូបភាព​សកម្មភាព​បំផ្លើសការពិត ជាហេតុ​បង្ក​ឲ​យ​មាន​ភាពវឹកវរ បំពុលបរិយាកាស​សង្គម បង្កចលាចល​នាំ​ឲ្យ​មាន​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​ផងដែរ ៕ ដោយ​៖​កូ​ឡាប​

spot_img
×