Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពពុះសណ្ដែក មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ (Borax) ត្រូវបាន​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង រកឃើញ និង​ដកហូត​

spot_img

​បាត់ដំបង ៖ នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង ដោយមាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់ នៅ​ផ្សារ​ថ្មី និង​ផ្ទះ​លក់​គ្រឿងទេស ជុំវិញ​ផ្សារ ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​បឋម​ទៅលើ​គំរូ​ម្ហូបអាហារ​មួយចំនួន​មានដូចជា​៖ សរសៃ​គុយទាវ​តូច​-​ធំ បង្គារ​ស្រស់ មឹក​ស្រស់ និង​ពពុះសណ្ដែក ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​របស់​ទំនិញ​នៅលើ​សំបក​វេច​ខ្ចប់​ផងដែរ​។​

​ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ ពពុះសណ្ដែក មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ (Borax) ចំនួន ៣ គីឡូក្រាម​។ មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​ផលិតផល​ទាំងនោះ មក​រក្សាទុក​ដើម្បី​ដុត​កម្ទេចចោល និង​បានធ្វើ​ការណែនាំ​ដល់​អាជីវករ ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×