Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ថ្មី ៧​នាក់ និង​ជាសះស្បើយ​៧​នាក់​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ចេញប្រកាស​ព័ត៌មាន​ពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន​៧​នាក់ (​ជា​បុរស​ជនជាតិខ្មែរ​ក្រុម​ទាហាន​មួក​ខៀវ​អង្គការសហប្រជាជាតិ​៤​នាក់ និង​ក្រុម​អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​ចំនួន​៣​នាក់​) ​និង​ជាសះស្បើយ​ចំនួន​៧​នាក់ នៅ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០២០​។

​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជាមាន ៖​ ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន​១៥៤​នាក់ ។ អ្នកមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន​២៣៣​នាក់ ។ ​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ ចំនួន​៧៧​នាក់ ។ អ្នក​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ជា​ស្ត្រី​ជនជាតិ​អាមេរិកកាំង ២​នាក់​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×